• 2023-01-12 11:08:46
  • ព័ត៌មាន

Pep យល់​ថា Man City គ្មាន​ឱកាស​ឈ្នះ Man Utd ប្រសិន​បើ​បន្ត​ធ្វើ​បែប​នេះ

  • 2023-01-12 11:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​ប្រាប់​អ្នក​កាសែត​ថា កូន​ក្រុម​របស់​លោក​នឹង​មិន​មាន​ឱកាស​យក​ឈ្នះ​ក្លឹប Manchester United នោះ​ទេ ប្រសិន​បើ​នៅ​រក្សា​ទម្រង់​លេង​ដូច​ក្នុង​ប្រកួត​ទល់​នឹង​ក្លឹប Southampton។

កាល​ពី​យប់​ថ្ងៃ​ពុធ Man City បាន​ចាញ់​ Southampton ក្នុង​លទ្ធផល ២-០ ដែល​បណ្ដាល​ឱ្យ​ក្លឹប​មេឃខៀវ​មួយ​នេះ​ធ្លាក់​ចេញ​ពី​ពាន​ខារ៉ាបាវ ឬ ពាន League Cup។

លោក​ Pep បាន​លើកឡើង​ថា៖ «អ្នក​ត្រូវ​តែ​ត្រៀម​គ្រប់​ប្រកួត​នៅ​ពេល​ដែល​លេង​ឱ្យ​ក្រុម Manchester City ហើយ​ថ្ងៃ​នេះ យើង​ដូច​មិន​ល្អ​ទាល់​តែ​សោះ»។

«ប្រសិន​បើ​បន្ត​មាន​ទម្រង់​លេង​បែប​នេះ [ពេល​ប៉ះ​នឹង Manchester United] យើង​នឹង​គ្មាន​ឱកាស​នោះ​ទេ»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក Guardiola។

ក្លឹប Manchester United នឹង​ទទួល​ស្វាគមន៍​ក្លឹប Manchester City នៅ​ថ្ងៃ​សៅរ៍​វេលា​ម៉ោង ៧:៣០នាទី​យប់​ ម៉ោង​នៅ​កម្ពុជា​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់