• 2023-01-04 12:00:02
  • ព័ត៌មាន

Ten Hag យល់​ថា Man Utd ឈ្នះ Bournemouth ដោយសារ​សំណាង

  • 2023-01-04 12:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Erik Ten hag បាន​លើកឡើង​ក្រោយ​ក្រុម​របស់​លោក​ឈ្នះ​ក្លឹប Bournemouth ៣-០ ថា កូន​ក្រុម​របស់​លោក​លេង​មិន​សូវ​ល្អ​ទេ តែ​បាន​សំណាង​យោង។

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នេះ»។

លោក​បាន​បន្ថែម​ថា៖ «តែ​ថ្ងៃ​នេះ​មិនមែន​ជា​ការ​ប្រកួត​ដ៏​ល្អ​របស់​យើង​នោះ​ទេ បើ​និយាយ​ឱ្យ​ស្មោះ​ត្រង់​ទៅ យើង​លេង​ជា​ក្រុម​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ។ យើង​រក​គ្រាប់​បាល់​បាន តែ​ពេល​ខ្លះ​យើង​ក៏​សំណាង​ផង​ដែរ»។

Man Utd បាន​ឈ្នះ ៦ប្រកួត​ជាប់​ៗ​គ្នា​មក​ហើយ។ ក្លឹប​មួយ​នេះ​កំពុង​តែ​ឈរ​ចំណាត់ថ្នាក់​លេខ ៤ ជាមួយ​ ៣៥ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់