• 2023-01-03 11:10:00
  • ព័ត៌មាន

គ្រូ Arsenal នៅ​មិន​ទាន់​ហ៊ាន​សន្យា​យក​ឈ្នះ​ពាន Premier League ទោះ​ដាច់ Man City ៧ពិន្ទុ

  • 2023-01-03 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Arsenal លោក Mikel Arteta នៅ​មិន​ទាន់​ហ៊ាន​សន្យា​យក​ឈ្នះ​ពាន Premier League នៅ​ក្នុង​ឆ្នាំ២០២៣ ទោះ​បី​ជា​ក្លឹប​កាំភ្លើង​ធំ​រាជធានី​ឡុងដុង​មួយ​នេះ​វ៉ា​ដាច់​ក្លឹប Manchester City ដែល​កំពុង​ឈរ​លេខ​២ តារាង Premier League ចំនួន ៧ពិន្ទុ​ក្ដី។

ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Newcastle United លោក Arteta បាន​លើកឡើង​ថា លោក​ និង​កូន​ក្រុម​សប្បាយ​ចិត្ត​នឹង​លទ្ធផល​កន្លង​មក​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ចង់​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត​នៅ​ក្នុង​រដូវ​កាល​នេះ។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​យល់​ឃើញ​ក្លឹប Newcastle United ជា «វិញ្ញាសា​ធំ» សម្រាប់​ Arsenal ក្នុង​ដំណើរ​របស់​ខ្លួន​នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League។

Arsenal នឹង​ស្វាគមន៍ Newcastle United នៅ​យប់​ថ្ងៃ​អង្គារ​នេះ​នៅ​ទឹកដី​របស់​ខ្លួន។

ក្លឹប​មួយ​នេះ​ខកខាន​ឈ្នះ​ពាន Premier League តាំង​ពី​ឆ្នាំ២០០៤មក ដោយ​នៅ​កាល​នោះ Arsenal ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​មិន​ធ្លាប់​ចាញ់​មួយ​ប្រកួត​សោះ​នៅ Premier League៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់