• 2023-01-03 06:36:35
  • បាល់ទះ

គ្រូ​កំពង់​ស្ពឺ ឱ្យ​ស្ពៃ​ពេល​​សៀមរាប​ចូល​ដី​កំពង់​ស្ពឺ ​ខណៈ ​ឡាំយ៉ៃបីកាំបិត ​តប​វិញ​មួយ​ឆ្ងាញ់

  • 2023-01-03 06:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ពង្រូល​កំពង់ស្ពឺលោក សៅ សាមីត ​មាន​សង្ឃឹម​ដល់​ទៅ​៧០​%​ទៅ​៨០​%​ឯ​ណោះ​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​ដំរី​សៀមរាប​បាន​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទះ Slamball ​។

​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ជា​ច្រើន​សប្ដាហ៍​មក ​នៅ​ពេល​នេះ​ការ​ប្រកួត​បាល់ទះ Slamball ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។ ​ក្រុម​ពង្រួល​កំពង់​ស្ពឺ ​ដែល​មាន​ស្មាត់​ល្បី​ឈ្មោះ​ដូចជា ​យន់ រាជ ​ចិត្ត ​និង​ទូច​អង្គរក្ស​នោះ ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ដំរី​សៀមរាប​ដែល​មាន ​បន្ទាយឈើ ​ស្ដេច​បាំង​ស្រុក​ខ្មែរ វ៉ា ​និង​ឡាំយ៉ៃបីកាំបិត ​ជា​ដើម​នៅ​ថ្ងៃ​ទី ៨​ខែ​មករា​ឆ្នាំ​២០២៣​នេះ ​នៅ​តារាង​ឆា​ស្មីត​កំពង់​ស្ពឺ វេលា​ម៉ោង​៤​ល្ងាច​។

​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​លោក សៅ សាមីត ​គ្រូ​បង្វឹក​របស់​កំពង់​ស្ពឺ​បាន​អះអាង​ថា​ក្រុម​របស់​លោក​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​យក​ឈ្នះ​ប្រកួត​នេះ ​ដោយ​មាន​ដល់​ទៅ​៧០​%​ឯ​ណោះ។ ​ការ​សង្ឃឹម​ច្រើន ក៏​ព្រោះ​តែ​ក្រុម​របស់​លោក​យល់​ច្បាស់​ពី​ក្រុម​សៀមរាប ​ហើយ​ក៏​មាន​ស្មាត់​ផ្ដាច់​បាន​ល្អ​ផង​ដែរ។ ខណៈ​ដែល​កីឡាករ​គ្រោះ​ថ្នាក់​ដែល​លោក សាមីត ​មើល​ឃើញ​ក្នុង​ក្រុម​សៀមរាប ​មាន​តែ​អ្នក​ប៉ះ​សេ ​ឆ្លាំង ​មួយ​ទេ ដែល​ជំនាញ​ខាង​ចែក​បាល់​បាន​ល្អ។ មួយ​វិញ​ទៀត​ការ​លេង​នៅ​ទឹក​ដី​កំពង់​ស្ពឺ​បែប​នេះ ​លោក ឆាស្មីត អះអាង​ថា​មិនថាឌួក មិនថាក្តូ ឬ បន្ទាយ​ឈើទេ ទៅវិញ​ឲ្យស្ពៃ​ហើយសល់​តែខ្លួនទៅវិញទេ។

​ស្រប​ពេល​ជាមួយ​សម្ដី​របស់​លោក ​ស្មីត ​នេះ​ដែរ ​ខាង​ក្រុម​សៀមរាប​ឯ​ណោះ​វិញ​ក៏​មាន​សង្ឃឹម​ដូច​គ្នា។ ​ឡាំយ៉ៃបីកាំបិត ​ដែល​ជា​កីឡាករ​ពូកែ​លេង​ផ្លែ​សេវា ​បាន​អះអាង​ថា​លេង​បាល់​ផ្លូវការ​បែប​នេះ​គឺ​ក្រុម​របស់​លោក​មាន​សង្ឃឹម​ច្រើន​ដែរ។ ដោយ​លោក​គិត​ថា ​បើ​លេង​ផ្លូវការ​របៀប​នេះ ​ក្រុម​ដំរី​សៀមរាប​របស់​ខ្លួន​អាច ១០ ​ហើយ​ក្រុម​ពង្រួល​កំពង់ស្ពឺ​បាន​ត្រឹម​តែ​៩​អី​ទេ។

សូម​បញ្ជាក់​ថា​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Slamball ​នេះ ​ក្រុម​៤​ដែល​នៅ​សល់​រួម​មាន ​ពង្រួល​កំពង់​ស្ពឺ ​ដំរី​សៀមរាប ​មាន់​ជល់​កំពង់​ចាម ​និង​ត្រី​ឆ្លាំង​ភ្នំពេញ។ ​ដោយ​ការ​ប្រកួត ​គឺ​ពង្រួល​កំពង់​ស្ពឺ ​ប៉ះ​ដំរី​សៀមរាប ​និង​មាន់​ជល់​កំពង់​ចាម ​ប៉ះ​ត្រី​ឆ្លាំង​ភ្នំពេញ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់