• 2022-12-28 12:02:42
  • ព័ត៌មាន

គ្រូ​ Man Utd៖ Ronaldo ជ្រើសរើស​ផ្លូវ​ដើរ​ចេញ​ខ្លួន​ឯង

  • 2022-12-28 12:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Erik Ten Hag អ្នក​ចាត់ការ​ក្លឹប Manchester United បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ជា​អ្នក​ជ្រើសរើស​ផ្លូវ​ដើរ​ចេញ​ខ្លួន​ឯង​ទេ។

លោក​បាន​និយាយ​ថា៖ «គេ [Ronaldo] ជា​អ្នក​ជ្រើសរើស​ផ្លូវ​ដើរ​ចេញ​ខ្លួន​ឯង​ទេ។ គេ​ទៅ​បាត់​ហើយ ហើយ​រឿង​នេះ​ជា​រឿង​អតីត​កាល»។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ចាត់ការ​ក្លឹប Manchester United បាន​អះអាង​ថា កូន​ក្រុម​របស់​លោក​កំពុង​តែ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ក្នុង​ក្របខ័ណ្ឌ​ Premier League ហើយ​នាំ​គ្នា​សម្លឹង​ទៅ​មុខ​ទៅ​កាន់​អនាគតកាល។

ក្លឹប Manchester United បាន​យក​ឈ្នះ​ក្លឹប Nottingham Forest ក្នុង​លទ្ធផល ៣-០ កាល​ពី​យប់​ថ្ងៃ​អង្គារ។

ចំណែក​ឯ Ronaldo វិញ​នៅ​ពេល​នេះ​កំពុង​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ខ្លួន​ត្រៀម​ទៅ​លេង​នៅ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់