• 2022-12-27 13:36:47
  • ព័ត៌មាន

ក្លឹប​ PSV៖ Liverpool ទិញ​យក​ Gakpo បាន​ហើយ

  • 2022-12-27 13:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្ស​ក្រហម Liverpool បាន​ចុះ​ហត្ថលេខា​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Cody Gakpo ពី​ក្លឹប PSV Eindhoven។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ហុល្លង់​មួយ​នេះ

ខាង​ក្លឹប​ហុល្លង់​មួយ​នេះ​បាន​លើកឡើង​ថា៖ «គណៈ​គ្រប់គ្រងក្លឹប PSV​ បាន​បិទ​បញ្ចប់​ការ​ចរចា​នៅ​ថ្ងៃ​ Boxing (ថ្ងៃ​ទី២៦ ខែ​ធ្នូ) ហើយ​បាន​អនុញ្ញាត​ឱ្យ Gakpo ធ្វើ​ដំណើរ​ទៅ​កាន់​អង់គ្លេស»។

Liverpool អាច​នឹង​ទិញ​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ​ចន្លោះ ៤០ ទៅ ៥០លាន​ដុល្លារ​អាមេរិក។

Gakpo បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្នុង​រដូវ​កាល​នេះ ដោយ​រក​បាន ៩គ្រាប់ ជាមួយ​នឹង​ ១២ Assist ក្នុង ១៤ប្រកួត​របស់​ក្លឹប PSV។ បន្ថែម​ពី​នេះ​កីឡាករ​រូប​នេះ​ក៏​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ទម្រង់​លេង​យ៉ាង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​នៅ​ក្នុង World Cup ជាមួយ​នឹង​ក្រុម​ហុល្លង់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់