• 2022-12-26 06:13:49
  • បាល់ទាត់

លីគ Futsal ​ធំ ​ប្រាក់​រង្វាន់ ១៥ ០០០​ដុល្លារ​នឹង​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ឆាប់​ៗ​នេះ​

  • 2022-12-26 06:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ Futsal ​ធំ​នៅ​កម្ពុជា Ganzberg Cup ​រដូវ​កាល​ទី​៦​ដែល​មាន​ក្រុម​ចូល​រួម​សរុប​៣២​ក្រុម​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ហើយ។

​ក្រោយ​ពី​ជោគជ័យ​៥​សម័យ​កាល​កន្លង​មក ​Ganzberg Cup ​រដូវ​កាល​ទី​៦​ក៏​បាន​លេច​ចេញ​រូបរាង​មក​ហើយ​ដែរ។ ​ក្នុង​រដូវ​កាល​នេះ ​នឹង​មាន​ក្រុម​ចូល​រួម​សរុប​៣២​ក្រុម​មក​ពី​បណ្ដា​ខេត្ត​ក្រុង​នានា​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ​ការ​ប្រកួត​ដែល​អ្នក​និយម​លេង Futsal ​ទាំង​អស់​ទន្ទឹង​រង់ចាំ​នេះ ​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០២៣​ត​ទៅ ​ក្រោយ​ពី​ធ្វើ​ការ​​ចាប់​គូ​ប្រកួត​រួច​រាល់ ​ដោយ​ប្រើ​រូបមន្ដ​ចាញ់​ធ្លាក់​តែ​ម្ដង ​មិន​មាន​ការ​ជម្រុះ​តាម​ពូល​ទៀត​នោះ​ទេ។

ពាន​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់ ១៥ ០០០​ដុល្លារ​នេះ ​នឹង​ប្រើប្រាស់​រយៈ​ពេល​ប្រកួត​ដល់​ទៅ​៤​ខែ​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០២៣​ទៅ។ ​វា​នឹង​បញ្ចប់​មុន​ល្មម​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​ច្បាប់​នៃ​ការ​ប្រកួត​គឺ​ដូច​ទៅ​នឹង​ការ​ប្រកួត​កន្លង​ទៅ​ដែរ ​ដោយ​ក្រុម​មួយ​អាច​មាន​កីឡាករ​បរទេស​ប៉ុន្មាន​នាក់​ក៏​បាន ប៉ុន្តែ​ពេល​ប្រកួត​មិន​អាច​ដាក់​ទាំង​អស់​នោះ​ទេ។ ​កីឡាករ​អាជីព​ក៏​អាច​ចូល​លេង​បាន​ដូច​គ្នា តែ​ត្រូវ​កំណត់​​ត្រឹម​២​នាក់​នៅ​លើ​ទីលាន​ប៉ុណ្ណោះ។

​ពាន​រង្វាន់​ខាង​លើ​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទូរទស្សន៍ PNN ​ផង​ដែរ ​រៀងរាល់​ថ្ងៃ​អាទិត្យ ​ហើយ​ទីលាន​នៃ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីលាន T-Soccer ​ក្បែរ​អង់តែន​ទួល​គោក រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់