• 2022-12-13 12:50:02
  • បាល់ទាត់

ក្រោយ​ចែក​ផ្លូវ​ជាមួយ​អេស្ប៉ាញ គ្រូ Luis Enrique ប្រកាស​អំពី​អនាគត​បន្ទាប់

  • 2022-12-13 12:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចែក​ផ្លូវ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ គ្រូ​បង្វឹក Luis Enrique ប្រកាស​ពី​គោល​បំណង​ចង់​ត្រលប់​ទៅ​ដឹកនាំ​ក្រុម​បាល់ទាត់​កម្រិត​ក្លឹប​វិញ។

លោក Enrique បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ចង់​ត្រលប់​ទៅ​ដឹក​នាំ​ក្លឹប​វិញ ក្រោយ​បាន​ទទួល​បាន​បទ​ពិសោធន៍​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

កាល​ពី​ឆ្នាំ​មុន មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា ក្លឹប​ធំៗ​មួយ​ចំនួន​បាន​ទាក់ទង​មក​លោក Enrique ក្នុង​ន័យ​ចែចូវ​លោក​ឲ្យ​មក​ដឹក​បាល់​ក្លឹប តែ​លោក​បដិសេធ​ដោយ​លោក​ចង់​ផ្ដោត​អារម្មណ៍​ក្នុង​ការ​ដឹក​ក្រុម​អេស្ប៉ាញ​ក្នុង​ World Cup ២០២២។

អេស្ប៉ាញ​បាន​ចាញ់​ម៉ារុក​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ២០២២។ ក្រោយ​ពី​ទទួល​លទ្ធផល​បែប​នេះ លោក​ Enrique បាន​លា​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​។

មុន​មក​ដឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ពី​ឆ្នាំ ២០១៨-២០១៩ និង​ម្ដង​ទៀត​ពី​ឆ្នាំ ២០១៩-២០២២ លោក Luis Enrique ធ្លាប់​មាន​ប្រវត្តិ​ដឹក​បាល់ទាត់​ក្លឹប​ចាស់​វស្សា​ផង​ដែរ។ លោក​បាន​ដឹក​ក្រុម Barcelona B ពី​ឆ្នាំ ២០០៨-២០១១ ហើយ​ឡើង​មក​ដឹក Roma ពី​ឆ្នាំ ២០១១-២០១២។ ក្រោយ​មក​លោក​មក​ដឹក​ក្លឹប Celta Vigo បាន​មួយ​ឆ្នាំ មុន​មក​ដឹក​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona ពី​ឆ្នាំ​ ២០១៤-២០១៧។ គឺ​ដឹក​នៅ​ក្លឹប Barcelona នេះ​ហើយ​ដែល​លោក​បាន​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា​ពាន FIFA Club World Cup ពានChampions League និង​ពាន​លីគ​អេស្ប៉ាញ​ជា​ដើម៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់