• 2022-12-06 13:06:58
  • បាល់ទាត់

តើ FIFA ប្រើ​រូបមន្ត​អ្វី​ដើម្បី​កំណត់​ចំណាត់ថ្នាក់​ក្រុម​ជម្រើស​ជាតិ?

  • 2022-12-06 13:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈដ្ឋាន​បាល់ទាត់​ដែល​តាម​ដាន​បាល់​ទាត់​ក្រុម​ជម្រើស​ជាតិ តែង​ធ្លាប់​ឃើញ​ និង​ធ្លាប់​លឺ​អំពី​ចំណាត់​ថ្នាក់​ក្រុម​ជម្រើស​ជាតិ​ដោយ​សហព័ន្ធ​នៃ​សមាគម​បាល់​ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA។ បើ​តាម​ការ​ចាត់​ថ្នាក់​របស់ FIFA បច្ចុប្បន្ន ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​កំពុង​ឈរ​លេខ ១ បែលហ្សិក​លេខ ២ អាហ្សង់ទីន​លេខ​ ៣ បារាំង​លេខ ៤ និង​អង់គ្លេស​លេង ៥ ក្នុង​ចំណោម ២១១​ប្រទេស និង​ដែនដី។ តើ FIFA ប្រើ​រូបមន្ត​អ្វី​មក​វាស់ ដើម្បី​កំណត់​ចំណាត់​ថ្នាក់​ទាំង​អស់​នេះ?

ក្រុមបាល់ទាត់ជម្រើសជាតិទាំង ៥ ដែល​កំពុង​មាន​ចំណាត់ថ្នាក់ខ្ពស់ជាងគេគិតត្រឹមថ្ងៃទី ៦ តុលា ២០២២ (រូបភាព Screenshot ពីទំព័រផ្លូវការ FIFA)

FIFA បាន​ប្រើ​រូបមន្ត SUM ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ធ្វើ​ការ​កំណត់​ចំណាត់​ថ្នាក់​របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិបុរស។ រូបមន្ត SUM គឺ​ផ្នែក​ទៅ​លើក​ទៅ​លើ​ការ​ប្រមូល​ពិន្ទុ​សរុប​ តាម​រយៈ​ការ​បូក-ដក​ពិន្ទុ​ដែល​ក្រុម​ជម្រើស​ជាតិ​សម្រេច​បាន។ ឧទាហរណ៍ និយាយ​ដោយ​សមញ្ញ​ បើ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ ​បាន​ពិន្ទុ​បូក បើ​ចាញ់​ បាន​ពិន្ទុ​ដក បើ​ស្មើ ពិន្ទុ​នៅ​ថេរ​ជា​ដើម។

ការ​ឲ្យ​ពិន្ទុ​របស់ FIFA ក៏​បាន​កំណត់​ និង​បែង​ចែក​ច្បាស់លាស់​នូវ​ប្រភេទ​នៃ​ការ​ប្រកួត ពោល​គឺ​ប្រកួត​កាន់​តែ​សំខាន់ ពិន្ទុ​ត្រូវ​បូក ឬ​ដក​កាន់​តែ​ច្រើន។ ឧទាហរណ៍​ បើ​ប្រកួត​មិត្តភាព ពិន្ទុ​បូក ឬ​ដក គឺ​តិច តែ​បើ​ប្រកួត​សំខាន់ៗ​ដូច​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​ដើម គឺ​ពិន្ទុ​ត្រូវ​បូក ឬ​ដក គឺ​ច្រើន។ សរុប​មក​ គឺ​មាន​ន័យ​ថា បើ​ក្រុម​ជម្រើស​ជាតិ​លេង​ឈ្នះ ឬ​ចាញ់​ប្រកួត​មិត្តភាព ពិន្ទុ​ត្រូវ​បូក ឬ​ដក​ គឺ​តិច តែ​បើ​ក្រុម​ជម្រើស​ជាតិ​លេង​ឈ្នះ​ ឬ​ចាញ់​ប្រកួត​ World Cup ពិន្ទុត្រូវ​បូក ឬ​ដក គឺ​ច្រើន។

FIFA បាន​ចាប់​ផ្ដើម​ប្រើ​រូបមន្ត SUM នេះ​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៨ បន្ទាប់​ពី​ធ្វើ​ការ​តេស្ដ និង​សាកល្បង​នេះ​អស់​ជាង ២​ឆ្នាំ។ កាល​ពី​មុន​ប្រើ​រូបមន្ត​នេះ FIFA កំណត់​ចំណាត់​ថ្នាក់​ជម្រើស​ជាតិ ដោយ​រាប់​ពិន្ទុ​ជា​មធ្យម​ដែល​ក្រុម​ជម្រើស​ជាតិ​សម្រេច​បាន៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់