• 2022-11-30 11:33:11
  • បាល់ទាត់

Sergio Busquets នឹង​សម្រេច​ចិត្ត​ចាកចេញ​ ឬ​នៅ​បន្ត​ Barca នៅ​ខែ​កុម្ភៈ​ខាង​មុខ​

  • 2022-11-30 11:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Sergio Busquets នឹង​សម្រេច​ចិត្ត​ចាកចេញ​ ឬ​នៅ​បន្ត​ជា​មួយ​ ក្លឹប​ Barcelona នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano

ឈ្នះ​ដំណើរ​កម្សាន្ត​ ៤យប់​-៥ថ្ងៃ​ ទៅ​កាន់​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ដើម្បី​ទស្សនា​ការ​ប្រកួត​ និង​ជួប​ផ្ទាល់​ជា​មួយ​លោក​ SON HEUNG-MIN!​ ចុច​ Link នេះ​ ដើម្បី​ចូល​រួម​ និង​អាន​ការ​ណែ​នាំ​បន្ថែម​! បញ្ជាក់​៖ ថ្ងៃ​ផុត​កំណត់​ ០២​ ធ្នូ​ ឆ្នាំ​ ២០២២

ការ​លើក​ឡើង​របស់​ Busquets នៅ​ក្នុង​ថ្ងៃ​នេះ​ធ្វើ​ឡើង​ ក្រោយ​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ គេ​បាន​ព្រម​ព្រៀង​ទៅ​លេង​ឲ្យ​ក្លឹប​ Inter Miami នៅ​សហរដ្ឋអាមេរិក​ នៅ​ឆ្នាំ​២០២៣ រួច​រាល់​ហើយ​។

ប្រធាន​ក្រុម​ Barca រូប​នេះ​ក៏​បាន​បដិសេធ​នឹង​ព័ត៌មាន​ខាង​លើ​ដោយ​ថា​៖" មិន​ទេ​ ខ្ញុំ​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​ទាំង​អស់​ វា​មាន​រឿង​ច្រើន​ទាក់ទង​នឹង​រឿង​ហ្នឹង​ តែ​ចង់​បញ្ជាក់​ថា​ ខ្ញុំ​អត់​ទាន់​ចុះ​កុងត្រា​ជា​មួយ​នឹង​ក្លឹប​ណា​ទាំង​អស់​។ ខ្ញុំ​នឹង​សម្រេច​ចិត្ត​នៅ​ខែ​កុម្ភៈ​ សម្រាប់​ឥឡូវ​នេះ​គឺ​មិន​ទាន់​ទេ​ "។

នៅ​ក្នុង​ឆ្នាំ​នេះ​ Busquets មាន​វ័យ​៣៤ឆ្នាំ​ហើយ​ ដោយ​កីឡាករ​នេះ​ជា​កីឡាករ​បណ្ដុះបណ្ដាល​ដោយ​ក្លឹប​ Barcelona តាំង​ពី​ឆ្នាំ​២០០៥ ដោយ​ចូល​លេង​តាំង​ពី​ក្រុម​ថ្នាល​ ផ្លាស់​ទៅ​ក្រុម​បម្រុង​ ក៏​ដូច​ជា​ផ្លាស់​ទៅ​ក្រុម​ឈុត​ធំ​។ កីឡាករ​នេះ​នៅ​មាន​កុងត្រា​ជា​មួយ​ Barca រហូត​ដល់​ថ្ងៃទី៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។

ខណៈ​នេះ​ កីឡាករ​ខាង​លើ​កំពុង​ជួយ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​របស់​ខ្លួន​ ក្នុង​ការ​ប្រកួត​ World Cup 2022 ប្រទេស​កាតា​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់