• 2022-11-28 10:38:22
  • បាល់ទាត់

ភ្នាក់ងារ​ ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​ថា​ Messi ព្រមព្រៀង​ទៅ​លេង​ឲ្យ​ Inter Miami

  • 2022-11-28 10:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ងារ​របស់​ ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ធ្វើ​ការ​ទាត់​ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ កីឡាករ​រូប​នេះ​បាន​ព្រម​ព្រៀង​ទៅ​លេង​ឲ្យ​ ក្លឹប​ Inter Miami នៅ​សហរដ្ឋអាមេរិក​ នៅ​រដូវកាល​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

ការ​ចេញ​មុខ​បដិសេធ​រឿង​រ៉ាវ​នេះ​ ក្រោយ​មាន​សារព័ត៌មាន​ធំៗ​ជា​ច្រើន​បាន​ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​នេះ​។

Messi នៅ​ខណៈ​នេះ​មាន​កុងត្រា​ជា​មួយ​ PSG រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣ ដោយ​មាន​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​ផង​ កីឡាករ​មាន​តម្លៃ​ខ្លួន​៥០លាន​អ៊ឺរ៉ូ​ ជា​មួយ​នឹង​ប្រាក់​ពលកម្ម​ ៤១លាន​ដុល្លារ​ក្នុង​១ឆ្នាំ​។

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​ Messi នឹង​សម្រេច​ពី​អនាគត​របស់​ខ្លួន​ ក្រោយ​ប្រកួត​ចប់​ FIFA World Cup 2022 ប្រទេស​កាតា​ នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២២​ខាង​មុខ​៕

ប្រភព៖ BBC | Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់