• 2022-11-24 12:44:35
  • បាល់ទាត់

ម្ចាស់​ក្លឹប Man Utd មិន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​គម្រោង​លក់​ក្លឹប

  • 2022-11-24 12:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ លោក Avram Glazers សហ​ម្ចាស់​ក្លឹប Manchester United មិន​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​គម្រោង​លក់​ក្លឹប។

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​បាន​រំលេច​ថា​ ម្ចាស់​ក្លឹប Manchester United មាន​ចេតនា​ក្នុង​ការ​លក់​ក្លឹប​។ ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ លោក Avram Glazers មិន​បាន​លើក​ពាក្យ​ថា លក់ ឬ​មិន​លក់​ឡើយ ដោយ​លោក​គ្រាន់​តែ​និយាយថា៖ "គណៈ​គ្រប់​គ្រង​របស់​ក្លឹប​កំពុង​ពិនិត្យ​សម្រេច​ជ្រើសរើស​ជម្រើស​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ក្លឹប Manchester United"។

ក្រុម​គ្រួសារ​មហាសេដ្ឋី​អាមេរិក​ត្រកូល Glazers បាន​ទិញ​ក្លឹប​បិសាច​ក្រហម​កាល​ពី​ឆ្នាំ​ ២០០៥។ តាំង​ពី​ពេល​នោះ​មក ក្លឹប​បាន​ឆ្លង​កាត់​ពេល​វេលាមួយ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍។ បើ​ទោះ​ជា​មាន​ភាព​ជោគជ័យ​មួយ​ចំនួន​ក៏​ដោយ កាល​ពី​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូងៗ ក្លឹប​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​បាន​ធ្លាក់​សមត្ថភាព​ប្រជែង​ពាន​ធំៗ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

អតីត​កីឡាករ អ្នក​គាំទ្រ​ក្លឹប​បិសាច​ក្រហម ព្រម​ទាំង​មជ្ឈដ្ឋាន​ជំនាញ​បាល់​ទាត់​ជា​ច្រើន​ បាន​ទិតៀន​ការ​គ្រប់​គ្រង​ក្លឹប​របស់​គ្រួសារ​ត្រកូល Glazers ដោយ​ថា​ក្រុមអ្នក​ជំនួញត្រកូល​នេះ​គិត​អំពី​លុយ​ជា​ធំជាងអ្វីៗទាំងអស់ ហើយ​មិន​បាន​ខ្វល់​ខ្វាយ​គ្រប់​គ្រាន់​អំពី​ផែន​ការ​វិនិយោគ​រយៈ​ពេល​វែង​សម្រាប់​ស្ដារ​សមត្ថភាព​របស់​ក្លឹប​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​ធំៗ​ជាមួយ​ក្លឹប​យក្ស​ដទៃ​ទៀត៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់