• 2022-11-21 13:46:54
  • បាល់ទាត់

Ronaldo ឆ្លើយ​តប​បន្ថែម​ទាក់​ទិន​នឹង​​បទ​សម្ភាសន៍​ទិ​តៀន​ Man Utd

  • 2022-11-21 13:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Cristiano Ronaldo បាន​ឆ្លើយ​តប​បន្ថែម​ទាក់​ទិន​នឹង​បទ​សម្ភាសន៍​ដែល​ខ្លួន​បាន​ធ្វើ​ការ​ទិ​តៀន​ខ្លាំងៗ​ទៅ​លើ​ក្លឹប Manchester United។

ក្នុង​សន្និសីទ​សារព័ត៌មាន​​នា​ថ្ងៃ​នេះ នា​ពេល​អ្នក​កាសែត​សួរ​ពាក់​ព័ន្ធ​នឹង​បទ​សម្ភាសន៍​របស់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ Ronaldo បាន​បញ្ជាក់​ថា៖ "ខ្ញុំ​ចង់​និយាយ​នៅ​ពេល​ណា​ដែល​ខ្ញុំ​ចង់​និយាយ។​ ខ្ញុំ​មិន​បារម្ភ​អ្នក​ផ្សេង​គិត​អី​នោះ​ទេ។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ខ្ញុំ​ជា​អ្នក​ណា ហើយ​ខ្ញុំ​ជឿ​ជាក់​លើ​គោលការណ៍​អ្វី​ខ្លះ"។

កាល​ពី​សប្ដាហ៍​មុន Ronaldo បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ដែល​បាន​ប្រើ​សម្ដី​ខ្លាំងៗ​ក្នុង​ការ​ទិតៀន​ក្លឹប​បិសាច​ក្រហម។ ក្រោយ​ពី​ចេញ​បទ​សម្ភាសន៍​នេះ ក្លឹប Man Utd បាន​ប្រកាស​ថា​នឹង​ចាត់​វិធាន​ការ​សមស្រប​ផ្សេងៗ ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​របស់​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ។ រហូត​មក​ទល់​ពេល​នេះ ក្លឹប​មិន​បាន​បញ្ជាក់​ថា​វិធាន​ការ​នោះ គឺ​ជា​វិធានការ​បែប​ណា​នោះ​ទេ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់