• 2022-11-18 01:01:00
  • បាល់ទាត់

ខ្វះ​​តែ​២​ថ្ងៃ​ទៀត​ទេ World Cup ២០២២​ក្នុង​ប្រទេស​កាតា​មក​ដល់​ហើយ

  • 2022-11-18 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់ FIFA World Cup ​ដែល​​រៀបចំ​នៅ​ប្រទេស​កាតា​នឹង​ចាប់​​ផ្ដើម​ប្រកួត​​នៅ​ថ្ងៃ​ទី​២០ ខែ វិច្ឆិកា​ រហូត​ដល់​​ថ្ងៃ​ទី​១៨ ខែ​ ធ្នូ ឆ្នាំ​២០២២។

ប្រទេស​​ទាំង​៣២​ដែល​មក​ពី​​៥​សហព័ន្ធ​ទ្វីប​​ផ្សេង​គ្នា​​ជុំ​វិញ​ពិភពលោក​រួម​មាន អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង អឺរ៉ុប​និង​ CONCACAF នឹង​ត្រូវ​ប្រជែង​គ្នា​រក​មួយ​ក្រុម​ជា​ជើង​ឯក។ ម្ចាស់​ផ្ទះ​កាតា​នឹង​មាន​ភារកិច្ច​ប្រកួត​​បើកឆាក​ដំបូង​គេ​បង្អោះ​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ទល់​នឹង​អេក្វាឌ័រ​​​ក្នុង​កីឡដ្ឋាន Al Bayt នា​ទីក្រុង Al Khor។

ជម្រើសជាតិ​កាតា

ក្នុង​ការ​បើក​នៃ​កម្មវិធី​ក៏​មាន​ការ​សម្ដែង​បទ​ចម្រៀង​ពី​​តារា​កូរ៉េខាងត្បូង Jung Kook នៃ​ក្រុម BTS និង​​ក្រុម​ចម្រៀង​អាមេរិក Black Eyed Peas។ កាតា​បាន​រៀបចំ​កីឡដ្ឋាន​ចំនួន​​៧​មាន​ដូច​ជា Lusail Lconic, Al Bayt, Stadium 974, Al Thumama, Khalifa International Stadium, Education City, Ahmad bin Ali និង Al Janoub សម្រាប់​ការ​លេង​ទាំង​៦៤​ប្រកួត​នៅ World Cup។

ក្នុង​កីឡដ្ឋាន Lusail

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​លេង​នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ក្នុង​កីឡដ្ឋាន Lusail ដែល​អាច​ផ្ទុះ​​អ្នក​ទស្សនា​បាន​៨០ ០០០​​នាក់​។ ខាង​ក្រោម​​ជា​ប្រាក់​រង្វាន់​ដែល​ក្រុម​នីមួយ​ៗ​ត្រូវ​ទទួល​បាន​តាម​ចំណាត់​ថ្នាក់​របស់​ខ្លួន៖

  • ក្រុម​ឈ្នះ​ជើង​ឯក ​ទទួល​បាន​៤២​លាន​ដុល្លារ
  • ក្រុម​ឈ្នះ​ជើង​ឯក​រង ​ទទួល​បាន ៣០​លាន​ដុល្លារ
  • ក្រុម​លេខ​៣ ​ទទួល​បាន​២៧​លាន​ដុល្លារ
  • ក្រុម​លេខ​៤ ​ទទួល​បាន​២៥​លាន​ដុល្លារ​
  • ក្រុម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ពី​លេខ​៥​ដល់​លេខ​៨ ​ទទួល​បាន​១៧​លាន​ដុល្លារ​ក្នុង​១​ក្រុម​
  • ក្រុម​ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ​៩​ដល់​លេខ​១៦ ទទួល​បាន​១៣​លាន​ដុល្លារ​ក្នុង​១​ក្រុម​
  • ក្រុម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៧​ដល់​៣២​ទទួល​បាន​៩​លាន​ដុល្លារ​ក្នុង​១​ក្រុម៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់