• 2022-11-08 12:05:25
  • ព័ត៌មាន

ម្ចាស់ Liverpool កំពុង​ពិចារណា​ដាក់​លក់​ក្លឹប​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ

  • 2022-11-08 12:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Frenway Sport Group (FSG) បាន​ប្រកាស​ដាក់​ក្លឹប​ Liverpool លក់​ក្នុង​ទីផ្សារ​ ស្រប​ពេល​ដែល​ក្លឹប​ Premier League មួយ​ចំនួន​ផ្លាស់ប្ដូរ​ម្ចាស់​នា​មួយ​រយៈពេល​ចុង​ក្រោយ។

នៅ​ក្នុង​លីគ​អង់គ្លេស ម្ចាស់​ក្លឹប​ Chelsea លោក​ Roman Abrahamovich ត្រូវ​បាន​បង្ខំ​ចិត្ត​លក់​ចេញ​ក្នុង​តម្លៃ​ប្រមាណ ៥ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ២០២២ ដោយសារ​តែ​អង់គ្លេស​ដាក់​ទណ្ឌកម្ម​សេដ្ឋី​រុស្ស៊ី​។ ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ឆ្នាំ២០២១ ក្លឹប​ Newcastle United ត្រូវ​បាន​លក់​ឱ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ឃើញ​ទំនោរ​បែប​នេះ ក្រុមហ៊ុន FSG ក៏​សម្រេច​ចិត្ត​ដាក់​ក្លឹប​របស់​ខ្លួន​ដាក់​លក់​ផង​ដែរ ប៉ុន្តែ​ព័ត៌មាន​ផ្លូវការ​របស់​ក្រុមហ៊ុន​មិន​បញ្ចេញ​ថា ក្រុមហ៊ុន​នឹង​លក់​ក្នុង​តម្លៃ​ប៉ុន្មាន ឬ លក់​ទៅ​ឱ្យ​នរណា​ទេ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ Forbes ក្លឹប Liverpool មាន​តម្លៃ​ប្រមាណ ៥ប៊ីលាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន FSG ទិញ​ក្លឹប​ហង្សក្រហម​ក្នុង​តម្លៃ​ប្រមាណ ៣០០លាន​ផោន​អង់គ្លេស កាល​ពី​ឆ្នាំ២០១០៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់