• 2022-11-08 04:47:53
  • កីឡា​ផ្សេង​ៗ

លោក​ ហែម​ គីរី៖​ លើក​ទឹកចិត្ត​ឲ្យ​អ្នក​ស្រឡាញ់​ហែល​ទឹក​ចុះឈ្មោះ​ហាត់​តាម​ក្លឹប​នានា​

  • 2022-11-08 04:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី​ លើក​ទឹកចិត្ត​ដល់​យុវជន​ និង​មហាជន​ដែល​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡា​ហែល​ទឹក​នេះ​សូម​ទាក់ទង​ចុះ​ឈ្មោះ​តាម​បណ្ដា​ក្លឹប​សមាគម​ដែល​មាននា​ពេល​បច្ចុប្បន្ន​ដើម្បី​ក្លាយ​ជា​ធនធាន​ និង​បាន​បញ្ចេញ​សមត្ថភាព។​

លោក ហែល​ គីរី (ស្ដាំ)

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ លោក​ ហែម​ គីរី​ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ពាន​រង្វាន់​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​ ថា​ពាន​រង្វាន់​នេះ​គឺ​មាន​យុវជន​ចូលរួម​សរុប​ ៨៣នាក់​មក​ពី​បណ្ដា​ក្លឹប​ សមាគម​ផ្សេងៗ។​ ពាន​រង្វាន់​នេះ​ដែរ​គឺ​បង្កើត​ឡើង​ក្នុង​គោល​បំណង​រំលឹក​នូវ​គុណូបការៈ​ ការ​លះបង់​ ការ​ជ្រោមជ្រែង​របស់​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​ នា​ពេល​កន្លង​មក​ចំពោះ​វិស័យ​កីឡា​ហែល​ទឹក​នៅ​កម្ពុជា។​

ទន្ទឹង​និង​នេះ​​ក៏​ជា​ការ​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ហែល​ទឹក​ ពង្រឹង​សមត្ថភាព​យុវជន​ និង​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​ថ្នាល​ក្មេងៗ​បាន​បញ្ចេញ​សមត្ថភាព​ ភាព​លេចធ្លោ​របស់​ខ្លួន​ដល់​សាធារណៈ​ជន​ក៏​ដូច​ជា​សហព័ន្ធ​ផង​ដែរ។​

ទិដ្ឋភាពបិទពិធី

លោក​ ហែម​ គីរី​ បាន​ផ្ដាំផ្ញើ​ និង​លើក​ទឹកចិត្ត​ចំពោះ​អ្នក​ដែល​មាន​និស្ស័យ​ជា​មួយ​កីឡា​ហែល​ទឹក​ សូម​ចុះ​ឈ្មោះ​ចូល​ហាត់​រៀន​ជា​មួយ​សហព័ន្ធ​ ក្លឹប​ សមាគម​នានា​មិន​ថា​ខេត្ត​ រាជធានី​នោះ​ទេ​ ដើម្បី​ឲ្យ​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ បញ្ចេញ​ស្នាដៃ​ដណ្ដើម​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ។​

ទិដ្ឋភាពបិទពិធី

រំលឹក​ដែរ​ថា​ ថ្មី​ៗ​នេះ​សហព័ន្ធ​បាន​ប្រារព្ធ​ធ្វើ​ពាន​រង្វាន់​ព្រឹទ្ធាចារ្យ​ ហែល​ ថុន​ លើក​ទី៥​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​នោះ​មាន​កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ៨៣នាក់មកពីក្លឹបហែលទឹកចំនួន៨ ។​ ចំពោះ​អ្នក​ចង់​ទាក់ទង​ហាត់រៀន​កីឡា​ហែលទឹក​អាច​ទំនាក់ទំនង​តាម​ផេក​សហព័ន្ធ​ ឬ​អញ្ជើញ​ទៅ​សហព័ន្ធ​ផ្ទាល់​ក៏​បាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់