• 2022-11-07 10:53:21
  • ព័ត៌មាន

Southampton ដេញ​គ្រូ​ចេញ​ ក្រោយ​មាន​លទ្ធផល​មិន​សូវ​ល្អ​នៅ​ដើម​រដូវ​កាល

  • 2022-11-07 10:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Southampton នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​អ្នក​ចាត់ការ​របស់​ខ្លួន​គឺ​លោក Ralph Hasenhuttl ក្រោយ​ពី​លោក​បាន​រួម​ដំណើរ​ជាមួយ​ក្លឹប​​អស់​រយៈពេល​ជាង​ ៤ឆ្នាំ​។

ការ​បណ្ដេញចេញ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ស្រប​ពេល​ដែល​ក្លឹប​មួយ​នេះ​ទើប​តែ​ចាញ់​ក្លឹប​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត Newcastle United ក្នុង​លទ្ធផល ៤ ទល់​នឹង ១។

ក្លឹប Southampton នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​ ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ ១៨ និង​មាន​តែ ១២ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​ ២០២២/២៣ ចាប់​ផ្ដើម​ក្លឹប​នេះ​ឈ្នះ​តែ​ ៣ដង​ប៉ុណ្ណោះ ហើយ​ចាញ់​ដល់​ទៅ ៨ដង៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់