• 2022-11-05 00:07:00
  • បាល់ទះ

កុំ​ភ្លេច​ម៉ោង​៤​ល្ងាច​នេះ ​ការ​ប្រកួត Slamball ​ចាប់​ផ្ដើម​ហើយ​

  • 2022-11-05 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Slamball ​នឹង​ចាប់​ផ្ដើម​ហើយ​នៅ​ម៉ោង​៤​ល្ងាចនេះ​ ​រវាង​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ ​បើក​ទីលាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​កូន​នាគ​ព្រៃ​វែង។

​Slamball ​ជា​ការ​ប្រកួត​បាល់​ទះ​៤​ស្មើ ​បង្កើត​ថ្មី​ដោយ​មាន​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន Sabay ​និង Anchor ។ ពាន​រង្វាន់​នេះ ​មាន​៨​ក្រុម​មក​ពី​៨​ខេត្ត​រាជ​ធានី​ចូល​រួម​ប្រកួត ​ហើយ​ការ​ប្រកួត​បើក​ឆាក​នៅ​ធ្វើ​ឡើង​នៅ​ម៉ោង​៤​រសៀល​នេះ​ហើយ។ ​គូ​ដំបូង​គេ​ដែល​នឹង​ប៉ះ​គ្នា​គឺ​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ ​បើក​ទីលាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​កូន​នាគ​ព្រៃ​វែង។ នេះ​ជា​ជំនួប​មួយ​ក្នុង​ការ​ប្រកួត​បាល់​ទះ ព្រោះ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​កីឡាករ​ឆ្នើម​ៗ​លំដាប់​ប្រទេស​ចូល​រួម​ទាំង​អស់។

​ជាក់​ស្ដែង ត្រី​ឆ្លាំង​ភ្នំពេញ​មាន​សមាសភាព​កីឡាករ​ដូចជា មឿន ម៉េងឡាយ, ស្មាត់​ឆ្វេងល្អ​ ខុម ហុងទ្រី, អ្នក​ប៉ះសេ​ឆ្នើម ប៊ន ណារិទ្ធ, ឈួន ប្រសិទ្ធ​ និង​ ធី ម៉េងហួង ហៅ​កូន​នាគ​ស្លាប​ហង្ស​ និង​ដឹក​នាំ​ក្រុម​ដោយ​លោកគ្រូ អ៊ូ សុផល។ ពួកគេ​ជាកីឡាករ​ល្អៗនិងឆ្នើម​​ៗមក​ពីក្លឹប​ក្រសួងមហាផ្ទៃ និង​លេងតំណាងឱ្យ​ក្លឹបបាល់ទះ MS GYM រាជធានីភ្នំពេញ។

ខណៈ​ដែល​ក្រុម​កូន​នាគ​ព្រៃ​វែង​វិញ ​មាន​សមាជិក​ដូច​ជា ​ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក, សុខ រ៉ាដូ ហៅឥន្ទ្រីស្លាបដែកក្ដូ, សំ សាមីត ហៅឥន្ទ្រីក្រញ៉ាំដែក, អ្នកប៉ះសេឆ្នើម​ មុំ រតនៈ , កីឡាករ​សំកាំង​លើអាកាស​ សៀ កុសលនិង​ដឹកនាំ​ដោយ​លោកគ្រូ សេត ​ស៊ីនណារ៉ា។ កីឡាករ​ទាំង​អស់​នេះ​មក​ពី​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣ លេង​តំណាង​អោយ​ក្លឹប GS Clubប្រចាំ​ខេត្ត​ព្រៃ​វែង។​

រំលឹក​ថា​២​ក្រុម​ខាង​លើ​នេះ ​លេង​ក្រៅ​ផ្លូវការ​ប៉ះ​គ្នា​ជា​ច្រើន​លើក​មក​ហើយ ​និង​លទ្ធផល​មាន​ឈ្នះ ​មាន​ចាញ់។ ដូច្នេះ​ចាំ​មើល​ទាំង​អស់​គ្នា​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Slamball ​វិញ ​ថា​តើ​នឹង​ប្រែប្រួល ​ក៏​ដូចជា​ជក់​ចិត្ត​ស្វិតស្វាញ​កម្រិត​ណា​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់