• 2022-10-28 12:47:58
  • ព័ត៌មាន

អតីត​គ្រូ Barca អះអាង​ថា​ក្លឹប​នៅ​មិន​ទាន់​សង​លុយ​សំណង​ជំងឺ​ចិត្ត​ឱ្យ​អស់​នោះ​ទេ

  • 2022-10-28 12:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Quique Setien អតីត​គ្រូ​បង្គោល​ក្លឹប Barcelona កាល​ពី​ឆ្នាំ២០២០​បាន​អះអាង​ប្រាប់​អ្នក​កាសែត​ថា ខាង​ក្លឹប​នៅ​មិន​ទាន់​សង​លុយ​ថ្លៃ​សង​ជំងឺ​ចិត្ត​មក​កាន់​ខ្លួន​អស់​ទេ ក្រោយ​ពេល​ក្លឹប​ផ្ដាច់​កុងត្រា​របស់​លោក​។

លោក Setien បាន​ដឹកនាំ​ក្លឹប​បាន​តែ ២៥ប្រកួត​ក៏​ត្រូវ​បាន​ក្លឹប​ដេញ​ចេញ​ ហើយ​ដាក់ អតីត​គ្រូ​ហុល្លង់​លោក Ronald Koeman មក​ជំនួស។

លោក Setien បាន​និយាយ​ថា៖ «Barcelona កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាកលំបិន​»។ លោក​បាន​បន្ថែម​ថា៖ «សូម្បី​តែ​លុយ​របស់​ខ្ញុំ ក៏​គេ​មិន​ទាន់​បង់​ឱ្យ​អស់​ផង​»។

Barcelona ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់