• 2022-10-28 12:26:47
  • ព័ត៌មាន

ខ្សែ​ការពារ​ Arsenal រង​របួស​ដោយ​ការ​ចាក់​ប្រហារ​ដោយ​ជន​សង្ស័យ​វិកលចរិត​ម្នាក់

  • 2022-10-28 12:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អេស្ប៉ាញ​ និង​ក្លឹប​ Arsenal កីឡាករ Pablo Mari​ បាន​រង​របួស​ ក្រោយ​ពី​មាន​ហេតុការណ៍​ចាក់​ប្រហារ​នៅ​ផ្សារទំនើប​មួយ នា​ឯ​ទីក្រុង​ Assago  ក្បែរ​ទីក្រុង​មីឡាន ប្រទេស​អ៊ីតាលី​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

ខាង​ប៉ូលិស​ច្រាន​ចោល​ថា ហេតុការណ៍​ស្ថិត​ក្រោម​ហេតុផល​ភេរវកម្ម ប៉ុន្តែ​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ការ​ចាក់​ប្រហារ​នេះ​បង្ក​ឡើង​ដោយសារ​តែ​ជន​ល្មើស​អាច​ជា​មាន​បញ្ហា​វិកលចរិត។ សាក្សី​បាន​ឱ្យ​ដឹង​ថា ជនល្មើស​បាន​ដក​កាំបិត​ចេញ​ពី​ធ្នើរ​ដាក់​លក់​នៅ​ផ្សារ​ទំនើប ហើយ​ដើរ​ចាក់​គេ​ចាក់​ឯង​ដោយ​មិន​រើស​មុខ។

ហេតុការណ៍​នេះ​បាន​បង្ក​របួស​ដល់​មនុស្ស ៥នាក់ (រាប់​បញ្ចូល​ទាំង​កីឡាករ Mari) ហើយ​បុគ្គលិក​ផ្សារ​ទំនើប​ម្នាក់​បាន​បាត់បង់​ជីវិត។ អំឡុង​ពេល​នោះ​ ខ្សែ​ការពារ​ Mari បាន​ដើរ​ផ្សារ​ជាមួយ​ប្រពន្ធ​ និង​កូន​ប្រុស ហើយ​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​ចាក់​ កូនប្រុស​របស់​ Mari ស្ថិត​នៅ​រទេះ​រុញ​នៅ​ឡើយ​ទេ។

យ៉ាងងណាមិញ កីឡាករ​ Arsenal នៅ​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប​អ៊ីតាលី Monza រូប​នេះ​នឹង​ទទួល​បាន​ការ​វះកាត់​នៅ​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​ស្ថានភាព​របស់​គេ​មិន​ជា​បញ្ហា​គំរាមកំហែង​ដល់​ជីវិត​នោះ​ទេ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់