• 2022-10-26 12:33:14
  • ព័ត៌មាន

Ronaldo នឹង​ចូល​លេង​ជាមួយ​ក្រុម​វិញ តែ​ Man Utd នឹង​អត់​ Varane

  • 2022-10-26 12:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo នឹង​ចូល​លេង​ជាមួយ​ក្រុម​វិញ​នៅ​ក្នុង​ក្របខ័ណ្ឌ​ UEFA Europa League ក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​ក្លឹប​បិសាច​ក្រហម​ Manchester United នឹង​បាត់​វត្តមាន​ខ្សែ​ការពារ​បារាំង Raphael Varane យ៉ាង​តិច​ដល់​ខែ​ក្រោយ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក Erik Ten Hag នៅ​ក្នុង​ថ្ងៃ​នេះ។

Ronaldo ហាក់​បី​ដូច​ជា​និយាយ​ត្រូវ​រ៉ូវ​ជាមួយ​គ្រូ​វិញ​ហើយ ក្រោយ​មាន​រឿង​ចម្រូងចម្រាស​កិកកុក​មិន​ចង់​ដូរ​ចូល​កាល​ពី​សប្ដាហ៍​មុន។

ចំណែក​ឯ Varane វិញ​នឹង​ខកខាន​ចូល​លេង​ជាង​មួយ​ខែ ដោយសារ​តែ​របួស​ពេល​ប្រកួត​ប៉ះ​នឹង​ក្លឹប Chelsea។ កីឡាករ​បារាំង​មួយ​នេះ​ទំនង​ជា​មិន​បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​កាតារ​ទៀត​ផង។

Manchester Untied នឹង​លេង​ប៉ះ​ក្លឹប Sheriff របស់​ប្រទេស​ម៉ុលដូវ៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់