• 2022-10-26 12:02:18
  • ព័ត៌មាន

Guardiola ព្រួយបារម្ភ​ពី​សមត្ថភាព​ស៊ុត​បាល់​ប៉េណាល់ទី​របស់ Man City

  • 2022-10-26 12:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola បារម្ភ​ពី​សមត្ថភាព​របស់​កីឡាករ​របស់​ខ្លួន​ក្នុង​ការ​ស៊ុត​បាល់​ពិន័យ​ ១១ម៉ែត្រ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​អាល់ហ្សេរី Riyad Mahrez ខកខាន​ឱកាស​បាល់​ប៉េណាល់ទី​ពេល​ប៉ះ​នឹង​ក្លឹប Dortmund ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League។

លោក Guardiola បាន​លើកឡើង​ថា៖ «តាំង​ពី​ខ្ញុំ​មក​ដល់​ទីនេះ ពួក​យើង​ស៊ុត​បាល់​ប៉េណាល់ទី​អត់​ចូល​ចំនួន ២៥លើក​មក​ហើយ។ ភាគ​ច្រើន​នៅ​ Champions League ទៀត​»។

បុរស​ជនជាតិ​កាតាឡាន់​រូប​នេះ​យល់​ឃើញ​ថា ប្រសិន​បើ​ស៊ុត​អត់​ចូល​ញយ​ពេក​ នោះ​វា​ក៏​ជា​បញ្ហា​មួយ​នៅ​ក្នុង​ការ​ប្រកួត​ Champions League ផង​ដែរ។

ក្លឹប Manchester City ឈរ​នៅ​កំពូល​តារាង​ពូល G ហើយ​ធានា​បាន​កៅអី​មួយ​នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​មួយ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់