• 2022-10-24 13:30:45
  • ព័ត៌មាន

គ្រូ Man City៖ Haaland នឹង​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​នៅ PL

  • 2022-10-24 13:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Haaland នឹង​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League។

កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​គឺ អតីត​ខ្សែ​ប្រយុទ្ធ Newcastle United លោក Alan Shearer ដោយ​លោក​រក​បាន ២៦០គ្រាប់​ក្នុង​មួយ​អាជីព​របស់​លោក។

លោក Guardiola បាន​លើកឡើង​ថា៖ «គេ [សំដៅ​ទៅ Haaland] នឹង​បំបែក​កំណត់ត្រា។ យ៉ាងណាមិញ នេះ​គឺ​បាល់ទាត់។ គេ​អាច​នឹង​មិន​រក​បាន​គ្រាប់​បាល់​ត​ទៀត។ ខ្ញុំ​ក៏​មិន​ដឹង​ដែរ»។

«គ្រប់​ខ្សែ​ប្រយុទ្ធ​ ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ទាំង​អស់​សុទ្ធ​តែ​មាន​មហិច្ឆតា​ចង់​ស៊ុត​បញ្ចូល​ត​ទៅ​ទៀត»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក Pep។

Haaland មក​ទល់​ពេល​នេះ​រក​បាន ១៧គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ១១ដង​នៅ Premier League៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់