• 2022-10-12 12:34:00
  • ព័ត៌មាន

Rudiger បែក​ក្បាល ២០ថ្នេរ ដើម្បី​ឱ្យ Real ឡើង​ទៅ​វគ្គ ១៦ក្រុម​នៃ UCL

  • 2022-10-12 12:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប Real Madrid កីឡាករ Antonio Rudiger បាន​បែក​ក្បាល​ ដែល​ត្រូវ​ការ​ដេរ​ ២០ថ្នេរ ក្រោយ​តែត​បញ្ចូល​ទី​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​អ៊ុយក្រែន Shakhtar Donestk កាល​ពី​យប់​ថ្ងៃ​អង្គារ។

មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​បែក​ក្បាល​ ដោយសារ​តែ​លោក​ហក់​តែត​បាល់​បញ្ចូល តែ​ជាអកុសល​អ្នក​ចាំទី​ក្លឹប Shakhtar ក៏​ព្យាយាម​ហក់​ទះ​បាល់​ចេញ​ដែរ។ ជា​លទ្ធផល​ បាល់​ចូល​ទី ប៉ុន្តែ​ក្បាល​របស់​កីឡាករ​ទាំង​បាន​បុក​គ្នា ហើយ​របួស​ទាំង​សង​ខាង។

កីឡាករ​រូប​នេះ​បាន​បង្ហោះ​ក្នុង​បណ្ដាញសង្គម​ជាមួយ​នឹង​បង់​រុំ​ក្បាល​ថា លោក​នៅ​រស់​ជា​ធម្មតា​ទេ។ យ៉ាងណាមិញ Rudiger នឹង​ត្រូវ​ស្កេន​មើល​ ក្រែង​ល​មាន​ប្រេះ​ឆ្អឹង​លលាដ៍​ក្បាល។

ការ​តែត​បញ្ចូល​ទី​នេះ ធ្វើ​ឱ្យ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-១ ដែល​បណ្ដាល​ឱ្យ Real Madrid ឡើង​ទៅ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​នៃ​ UEFA Champions League៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់