• 2022-10-11 03:09:32
  • បាល់ទាត់

Keane ថា Arsenal គឺជា​គូប្រជែង​ពាន​លីគ​ធំ​បំផុត​របស់ Man City ក្នុង​រដូវ​កាល​នេះ

  • 2022-10-11 03:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Roy Keane បាន​លើក​ឡើង​ថា Arsenal គឺ​ជា​ដៃគូ​ប្រជែង​​ធំ​​បំផុត​សម្រាប់​ Man City ក្នុង​​​ការ​ប្រជែង​ពាន​ Premier League នៅ​ឆ្នាំ​នេះ។

ក្រុម​លោក Mikel Arteta កំពុង​ឈរ​កំពូល​តារាង​លីគ បន្ទាប់​ពី​លេង​បាន​៩​ប្រកួត​​មាន​២៤​ពិន្ទុ​និង​ឈ្នះ​៨​ប្រកួត។ ពួក​គេ​គម្លាត​​ឈរ​លើ​ក្រុម​ការពារ​តំណែង​ជើងឯក City មួយ​ពិន្ទុ។ លោក Keane ដែល​ជា​​អ្នក​វិភាគ​មួយ​រូប​របស់ Sky Sport បាន​សរសើរ​ Arsenal ចំពោះ​ទំនុក​ចិត្ត​​របស់​ពួក​គេ​ក្នុង​រដូវ​កាល​នេះ​ ខណៈ​ពួក​គេ​មាន​បំណង​ចង់​ប្រជែង​ពាន​នៅ​រដូវ​កាល​នេះ។

Kean បាន​​បញ្ជាក់​ថា កីឡាករ​របស់​កាំភ្លើង​ធំ​​លេង​ជាមួយ​ទំនុក​ចិត្ត និង​មាន​កាយ​សម្បទា​ល្អ។ ពួក​គេ​មាន​បទពិសោធន៍​ល្អ​នៅ​តំបន់​បម្រើ និង​ពោរពេញ​ដោយ​កីឡាករ​វ័យ​ក្មេង​មាន​ទេពកោសល្យ។ នៅ​ពេល​នេះ​ពួក​គេ​​គឺ​​ជា​គូប្រជែង​ដ៏​ធំ​របស់ Man City។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ Arsenal បាន​យក​ឈ្នះ Liverpool ៣-២​ រក្ស​​ទម្រង់​លេង​ល្អ​របស់​ខ្លួន។ អរគុណ​ដល់​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ Gabriel Martinelli និង Bukayo Saka ដែល​បាន​ជួយ​ក្រុម​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់