• 2022-10-10 10:46:19
  • បាល់ទាត់

Laporta និយាយ​ច្បាស់ៗ​ថា​ Barcelona នឹង​សង់​រូប​សំណាក​ Messi នៅ​ក្រៅ​កីឡាដ្ឋាន​ Camp Nou​

  • 2022-10-10 10:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​អង្គប្រជុំ​ក្លឹប​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា​ ក្លឹប​លោក​នឹង​សង់​រូបសំណាក​ កំពូល​ខ្សែប្រយុទ្ធ​ Lionel Messi នៅ​ខាង​ក្រៅ​កីឡាដ្ឋាន​ Camp Nou តែ​ម្ដង​។

លោក​ Laporta បាន​និយាយ​ថា​៖" យើង​នឹង​សង់​រូប​សំណាក​ Lionel Messi នៅ​ខាង​ក្រៅ​កីឡាដ្ឋាន​ Camp Nou តែ​ម្ដង​។ ការ​សម្រេច​ចិត្ត​នេះ​គឺ​បាន​ធ្វើ​រួចរាល់​ហើយ​ "។

Messi ជា​កីឡាករ​ដែល​បណ្ដុះបណ្ដាល​នៅ​ក្លឹប​ Barcelona នេះ​តែ​ម្ដង​ ដោយ​កីឡាករ​នេះ​បាន​ចូល​លេង​តាំង​ពី​នៅ​ក្រុម​យុវជន​ រហូត​ផ្លាស់​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ ដែល​ជួយ​សាង​កេរ្តរ៍ឈ្មោះ​ និង​ឈ្នះពាន​តូច​ធំ​ធំ​ជា​ច្រើន​ ក៏​ដូចជា​នាំ​មក​នូវ​ភាព​ជោគជ័យ​ដល់​ឲ្យ​ក្លឹប​នេះ​ ក៏​ជា​ខ្លួន​ឯង​យ៉ាង​ខ្លាំង​តាំង​ពី​រដូវកាល​ឆ្នាំ​២០០៤/០៥ រហូត​ដល់​រដូវកាល​ឆ្នាំ​២០២០/២១។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ចប់​នឹង​​ Barca ទាំង​ឈឺ​ចិត្ត​ព្រោះ​តែ​ក្លឹប​ថា​គ្មាន​លទ្ធភាព​ ព្រោះ​មាន​វិបត្តហិញ្ញវត្ថុ​ដោយ​ផ្លាស់​ទៅ​កាន់​ PSG ក្នុង​នាម​ជា​ Free Agent ដែល​នឹង​ចប់​កុងត្រា​នៅ​រដូវកាល​នេះ​ តែ​នៅ​មាន​លក្ខខ័ណ្ឌ​អាច​បន្ត​នៅ​មួយ​ឆ្នាំ​ទៀត​។

ទាក់ទង​នឹង​អនាគត​រឿង​កុងត្រា​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ បើ​តាម​សារព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Messi នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ចុង​រដូវកាល​នេះ​។

សម្រាប់​ Barcelona វិញ​ថា​ ពួក​គេ​នឹង​គិត​គូរ​នាំ​ Messi មក​វិញ​បើ​កីឡាករ​នេះ​ក្លាយ​ជា​ Free Agent នៅ​រដូវកាល​ខាង​មុខ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់