• 2022-10-06 11:27:24
  • ព័ត៌មាន

គ្រូ​បង្វឹក​ Spurs មួយ​រូប​បាន​ទទួល​មរណភាព​

  • 2022-10-06 11:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ផ្នែក​កាយសម្បទា​របស់​ក្លឹប​ Tottenham Hotspur លោក Gian Piero Ventroneបាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៦១ឆ្នាំ នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​តាម​សេចក្ដី​សម្ដែង​មរណទុក្ខ​របស់​ក្លឹប​។

បើ​តាម​ប្រភព​ខាង​លើ បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ​បាន​ចូល​រួម​ជាមួយ​ក្លឹប​ ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ក្លឹប លោក Antonio Conteកាល​ពី​ខែ​វិច្ឆិកា ២០២១​កន្លង​ទៅ។ លោក​ធ្លាប់​ធ្វើ​ការ​នៅ​ក្លឹប​យក្ស​អ៊ីតាលី Juventus អស់​រយៈពេល ១០ឆ្នាំ​ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០០៤ ហើយ​ក្រោយៗ​មក​ទៀត​លោក​បាន​បម្រើ​ការងារ​នៅ​ប្រទេស​បារាំង ក៏​ដូច​ជា​ក្លឹប​បាល់ទាត់​នៅ​ស្រុក​ចិន​ផង​ដែរ។

លោក Ventrone ទើប​តែ​រួមរស់​ជាមួយ Spurs ទេ តែ​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ «ប្រជាប្រិយ» និង «គួរ​ឱ្យ​ស្រលាញ់​រាប់អាន» ក្នុង​ចំណោម​កីឡាករ និង​បុគ្គលិក​ក្លឹប​ទាំង​អស់។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ក្លឹប។

បន្ទាប់​ពី​មរណភាព​របស់​លោក អ្នក​ចាត់ការ​ក្លឹប Spurs ក៏​ដូច​ជា​កីឡាករ​នានា​បង្ហាញ​ពី​ក្ដី​ក្រៀមក្រំ​ចំពោះ​ដំណឹង​មួយ​នេះ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail លោក Ventrone បាន​ស្លាប់​ភ្លាមៗ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នា​ឯ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​អ៊ីតាលី ដោយ​ជំងឺ​សួត៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់