• 2022-10-04 04:51:50
  • ប្រដាល់

ពន្លក​គុន​ខ្មែរ​របស់​លោក​ ស៊ន​ អេលីត​ ថ្ងៃ​មុន​មាន​អ្នក​មើល​ពេល​ឡាយ​រហូត​ 23,1K

  • 2022-10-04 04:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​អស្ចារ្យ​កម្មវិធី​ពន្លក​គុន​ខ្មែរ​របស់​លោក​ ស៊ន​ អេលីត​ ដែល​រៀបចំ​កាល​ពី​ថ្ងៃ​ទី១​ ខែ​តុលា​ ឆ្នាំ​ ២០២២​ គឺ​មាន​ការ​គាំទ្រ​ និង​ទស្សនា​ការ​ឡាយ​លើ​ហ្វេសបុក​រហូត​ដល់​ 23,1K ​ដែល​ស្មើ​និង​ជាង​២ម៉ឺន​នាក់។​

ចំនួន Views​ ពេល​ប្រកួត

៥គូ​ដែល​លោក​ ស៊ន​ អេលីត​ រៀបចំ​នេះ​គឺ​សុទ្ធតែ​ល្អ​មើល​ និង​កក្រើក​សង្វៀន។​ ខ្មែរ​ប៉ះ​ថៃ​ទាំង​៥គូ​ក្នុង​នោះ​ភ្ញៀវ​ឈ្នះ​១​ បន្ទាប់​ពី​នោះ​គឺ​ខ្មែរ​ឈ្នះ​៤នាក់។​ អេលីត​ សំណាង​ ចាញ់​ពិន្ទុ​ថៃ​ ឃីម​ ឌីម៉ី​ ឈ្នះ​ពិន្ទុ​ថៃ​ អេលីត​ ប៊ុនតុង​ ឈ្នះ​សន្លប់​ថៃ​ គោមរៈ​ ច័ន្ទរាជ្យ​ ឈ្នះ​សន្លប់​ថៃ​ និង​ អេលីត​ រស្មី​ ឈ្នះ​ពិន្ទុ​ថៃ។​

ចំពោះ​ការ​រៀបចំ​លើក​នេះ​គឺ​លោក​ ស៊ន​ អេលីត​ បញ្ជាក់​ថា​នៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ដែរ​ដូច​ជា​ពន្លឺ​ភ្លើង​នៅ​មិន​ទាន់​ល្អ​ ប៉ុន្តែ​ចំពោះ​រឿង​ Internet​ នៅ​ពេល​ឡាយ​គឺ​ល្អ​មិន​ថ្វី​នោះ​ឡើយ។​ ពាក់ព័ន្ធ​និង​ការ​រៀបចំ​នៅ​ប្រកួត​បន្ទាប់​លោក​មិន​ទាន់​បញ្ជាក់​នោះ​ទេ​ព្រោះ​មិន​ទាន់​មាន​ការ​ឧបត្ថម្ភ​ធំដុំ​រ៉ាប់រង​លើ​ការ​ចំណាយ​ក្នុង​កម្មវិធី​នោះ​ទេណា​មួយ​ដក​ឃ្លាទៅ​រៀបចំ​កម្មវិធី​គុន​ខ្មែរ​អលស្តារវិញសិន។

កីឡាករទាំងខ្មែរនិងថៃ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ពន្លក​គុន​ខ្មែរ​នេះ​លោក​ ស៊ន​ អេលីត​ អាក់ខាន​រៀបចំ​ប្រហែល​២ឆ្នាំ​មក​ហើយ។​ បើក​ឆាក​ថ្មី​កាល​ពី​ថ្ងៃ​ទី១​ ខែ​តុលា​ ២០២២​ នោះ​គឺ​វ៉ៃ​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់