• 2022-09-28 13:00:05
  • បាល់ទាត់

មេ​ PSG មិន​ពេញ​ចិត្ត​នឹង​ Barca លក់​ភាគ​ហ៊ុន​ក្លឹប​ ដើម្បី​ទិញ​ និង​​ចុះ​ឈ្មោះ​កីឡាករ​

  • 2022-09-28 13:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nasser Al-Khelaifi ប្រធាន​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ POLITICO នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ក្លឹប​ Barcelona ដែល​បាន​លក់​ភាគ​ក្លឹប​ ដើម្បី​សម្របសម្រួល​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ក្នុង​ទិញ​ និង​ចុះ​ឈ្មោះ​កីឡាករ​សម្រាប់​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​ ដោយ​ស្មើ​ឲ្យ​ UEFA ស៊ើប​អង្កេត​រឿង​នេះ​។

លោក​ Al-Khelaifi បាន​និយាយ​ថា​៖" សួរ​ថា​រឿង​ដែល​គេ​ធ្វើ​ហ្នឹង​គឺ​ស្មើ​ភាព​អត់? គឺ​ថា​ទេ​ មិន​ស្មើ​ភាព​គ្នា​នោះ​ទេ​។ ធ្វើ​អញ្ចឹង​ស្រប​ច្បាប់​អត់​? ខ្ញុំ​មិន​ដឹង​ដែរ​។ ប្រសិន​បើ​នៅ​តែ​ឲ្យ​ពួក​គេ​ធ្វើ​អញ្ចឹង​ទៀត​ ច្បាស់​ណាស់​ក្លឹប​ផ្សេង​ក៏​ធ្វើ​អញ្ចឹង​ដែរ​។ ពិត​ណាស់​ UEFA មាន​ច្បាប់​ហិរិញ្ញវត្ថុ​អី​ច្បាស់​លាស់​ អញ្ចឹង​ពួក​គេ​ត្រូវ​មើល​រឿង​ហ្នឹង​មែន​ទែន​ "។

លោក​បន្ត​ថា​៖" ច្បាប់​ថ្មី​ទាក់ទង​នឹង​រឿង​ចាយវាយ​ ប្រើ​ប្រាស់​ហិរញ្ញវត្ថុ​នេះ​គឺ​ការ​អភិវឌ្ឍ​ដ៏​វិជ្ជមាន​មួយ​ តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ត​មើល​ឲ្យ​ស្រួល​បួល​បន្តិច​។ ការ​មាន​បំណុល​កម្រិត​ខ្ពស់​ ដុះ​ដូរ​នឹង​ភាគ​ហ៊ុន​អី​បែប​នេះ​ជា​រឿង​មិន​ល្អ​យូរ​អង្វែង​ដល់​ក្លឹប​ក្នុង​ការ​ប្រព្រឹត្ត​បែប​នេះ​ឡើយ​ "។

កាល​ពី​រដូវកាល​ទិញ​ដូរ​កីឡាករ​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​ Barca នៅ​តែ​អាច​​ធ្វើ​ការ​នាំ​ចូល​កីឡាករ និង​ចុះ​ឈ្មោះ​ចូល​ក្នុង​ក្លឹប​ក្នុង​ La Liga ​ជា​ច្រើន​ ខណៈ​ចំណូល​និង​ចំណាយ​ក្លឹប​នេះ​ត្រូវ​ក្លឹប​ដទៃ​មើល​ឃើញ​ថា​មិន​ស្មើភាព​ ប៉ុន្តែ​ជា​លទ្ធផល​ក្លឹប​នេះ​បាន​ធ្វើ​លក់​ភាគ​ហ៊ុន​ផ្នែក​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​រឿង​នេះ​ ដែល​ធ្វើ​ឲ្យ​អ្នកវិភាគ​ និង​ក្លឹប​ដទៃ​បង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់