• 2022-09-19 02:21:13
  • បាល់ទាត់

Messi ទាត់​យ៉ាង​ស្អាត​បន្ត​ជួយ PSG មិន​ទាន់​ចាញ់​សោះ​ក្នុង​រដូវ​កាល​នេះ

  • 2022-09-19 02:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi រក​បាន​គ្រាប់​ជ័យជម្នះ​​ជួយ Paris St-Germain យក​ឈ្នះ Lyon រក្សា​ការ​ចាប់​ផ្ដើម​មិន​ស្គាល់​ពាក្យ​ចាញ់​របស់​ពួក​គេ​នៅ Ligue 1 និង​រំកិល​ឡើង​កំពូល​តារាង​ដាច់​ពីរ​ពិន្ទុ។

Messi បំប៉ោង​សំណាញ់​ត្រឹម​តែ​នាទី​ទី​៥​ប៉ុណ្ណោះ​​ជាមួយ​ការ​ទាត់​បញ្ចូល​ទី​យ៉ាង​ឆ្លាតវៃ បន្ទាប់​ពី​មាន​ការ​បញ្ជូន​​ដោយ Neymar។ នេះ​គឺ​ជា​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​លើក​ទី​៧​ហើយ​សម្រាប់ Neymar ក្នុង​រដូវ​កាល​នេះ។

Messi រក​បាន​​៦​គ្រាប់​ហើយ​ឲ្យ PSG គិត​គ្រប់​កម្មវិធី​​ក្នុង​រដូវ​កាល​នេះ។ ខ្សែ​ការពារ​ Sergio Ramos បាន​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ដែរ​ តែ​អាជ្ញាកណ្ដាល​មិន​ឲ្យ​ដោយ​សារ​ជា​បាល់ Offside។ PSG ពេល​នេះ​កំពុង​នៅ​ពូល​តារាង​លីគ​គម្លាត​២​ពិន្ទុ​លើ​ក្រុម​លេខ​ពីរ Marseille៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់