• 2022-09-12 02:52:22
  • បាល់ទះ

ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាលផ្នែក​បុរស​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​មួយ​នេះ​

  • 2022-09-12 02:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡាក​បាល់ទះ​កម្ពុជា គ្រោង​នឹង​រៀប​ចំ​​ឱ្យ​មាន​ការ​ប្រកួត​មិត្ត​បាល់ទះ​រវាង​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ផ្នែក​បុរស​កម្ពុជា​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ក្នុង​ពេល​ខាង​មុខ។

លោក​បណ្ឌិត​ អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា

ការ​រៀប​ចំ​ឱ្យ​ក្រុម​​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ និង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​នេះ​ដែរ ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ពិធី​បើក​ព្រឹត្តិការណ៍​ការ​ប្រកួត​លីគ​បាល់​ទះ​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​បណ្ឌិត​ អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាកាល​ពី​ពេល​ថ្មីៗ​។

លោក​បណ្ឌិត​ អាំង សិរី​ពិសិដ្ឋ បាន​ឱ្យ​ដឹង​ទៀត​ថា​ភាគី​សិង្ហ​បុរីក៏​បាន​ឯកភាព​តាម​ការអញ្ជើញ​របស់​ក​ម្ពុ​ជា ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួនមក​ប្រកួត​មិត្តភាព​ជាមួយ​ម្ចាស់ផ្ទះ​កម្ពុជា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​នេះដែរ។ មិន​តែ​ប៉ុណ្ណោះ​សហព័ន្ធ​ក៏មាន​គម្រោង​បញ្ជូន​ក្រុម​បាល់ទះ​កម្ពុជា ចេញទៅ​ប្រកួត​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗមុន​ស៊ី​ហ្គេម​មកដល់​ទៀតផង។​

​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីគឺជា​ពានរង្វាន់​ធំ និង​អស្ចារ្យ ដែល​សហព័ន្ធ​បាន​ប្ដេជ្ញា​ខិតខំ​រៀបចំ​ឲ្យ​ខាន​តែ​បាន ដើម្បី​សម្រួច​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។

​តាម​ការបញ្ជាក់​របស់​អគ្គលេខាធិការ​សហព័ន្ធ​ដដែល ចំពោះ​លី​គ​បាល់ទះ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កំពុង​ស្នើសុំ​គោលការណ៍ដើម្បី​រៀបចំ​ការប្រកួត​នា​ពាក់កណ្ដាល​ខែតុលា​ខាងមុខនេះ ក្លិប​ចូលរួមគឺមាន ៨​ក្រុម​ជា​បេក្ខភាព​មកពី​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃឆ្នាំ​២០២២ កាលពី​ថ្មីៗ ព្រមទាំង​ក្លិប​កម្រិត​ A ​ផ្សេងៗ​ទៀតដែលមាន​ធនធាន​កីឡាករ​ល្អៗ ក៏​សហព័ន្ធ​បើកទ្វារ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់