• 2022-09-06 12:53:28
  • បាល់ទាត់

Mbappeថា​ Real Madrid ដូច​ជា​ផ្ទះ​របស់​គេ​អញ្ចឹង​

  • 2022-09-06 12:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បាន​ធ្វើ​ការ​ឆ្លើយ​តប​នឹង​សារព័ត៌មាន​ New York Times នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Real Madrid ហាក់​បី​ដូច​ជា​ផ្ទះ​របស់​គេ​អញ្ចឹង​ ខណៈ​ការ​បន្ត​នៅ​ Paris Saint Germain ព្រោះ​ធ្វើ​តាម​សំណើ​របស់​ប្រធានាធិតបតី​បារាំង​។

ទាក់ទង​អនាគត​នៅ​ PSG កីឡាករ​ Mbappe បាន​ឆ្លើយ​តប​ថា​៖" អ្នក​មិន​ដឹង​ទេ​ថា​នឹង​ទៅ​មុខ​ទៅ​នឹង​មាន​អ្វី​កើត​ឡើង​។ ខ្ញុំ​មិន​ធ្លាប់​បាន​ទៅ​ហ្នឹង​ទេ​ តែ​វា​ហាក់​ដូច​ជា​ផ្ទះ​របស់​ខ្ញុំ​អី​អញ្ចឹង​ "។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​ប្រាប់​ត្រង់​ៗ​រឿង​រ៉ាវ​បន្ត​នៅ​បន្ត​នៅ​ PSG ផង​ដែរ​ថា​៖" ខ្ញុំ​មិន​ដែល​ធ្លាប់​ស្រមៃ​ទេ​ថា​ ខ្ញុំ​នឹង​និយាយ​ជា​មួយ​លោក​ប្រធានាធិបតី​រឿង​អនាគត​នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ​ អញ្ចឹង​គឺ​ថា​អស្ចារ្យ​ៗខ្លាំង​មែន​។ គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ឲ្យ​ខ្ញុំ​នៅ​បន្ត​ទី​នេះ​ គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​ចាកចេញ​ឥឡូវ​នេះ​ទេ​ ព្រោះ​ខ្ញុំ​សំខាន់​ចំពោះ​ប្រទេស​ជាតិ​នៅ​ខណៈ​នេះ​។ គាត់​ថា​ ខ្ញុំ​នៅ​តែ​មាន​ពេល​ចាកចេញ​អញ្ចឹង​ គ្រាន់​តែ​ចាំ​បន្តិច​ទៀត​សិន​ទៅ​។ អញ្ចឹង​ច្បាស់​ណាស់​ ពេល​ប្រធានាធិបតី​និយាយ​អញ្ចឹង​ហើយ​ ត្រូវ​គិត​គូរ​ធ្វើ​តាម​ហ្នឹង​ហើយ​ "។

ការ​បន្ត​កុងត្រា​ថ្មី​របស់​ Mbappe ជា​មួយ​ PSG ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ខក​ចិត្ត​ ព្រោះ​មជ្ឍដ្ឋាន​បាល់ទាត់​ទូទៅ​ជឿជាក់​ថា​ គេ​នឹង​ផ្លាស់​ទៅ​ Real Madrid ក្នុង​រដូវកាល​នេះ​ ព្រោះ​តែ​ក្លឹប​នោះ​ជា​ក្លឹប​ដែល​គេ​ចង់​ទៅ​រហូត​មក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់