• 2022-09-02 11:45:41
  • បាល់ទាត់

ល្បីថា​ PSG ចង់​លក់​ Neymar ទៅ​ឲ្យ​ Man City តែ​ត្រូវ​បាន​បដិសេធ​

  • 2022-09-02 11:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain មាន​បំណង​លក់​ ខ្សែប្រយុទ្ធ​ Neymar ដែល​ជា​ពិសេស​ចង់​លក់​ឲ្យ​ក្លឹប​ Manchester City កាល​ពី​កំឡុង​ពេល​រដូវកាល​ដោះដូរ​កីឡាករ​សម្រាប់​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​យោង​តាម​ប្រភព​ខាង​លើ​ PSG ចង់​លក់​ Neymar ដើម្បី​សម្រុះស្រួល​ស្ថានភាព​នៅ​ក្នុង​ក្រុម​ ជា​ពិសេស​​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ហាក់​ដូច​ជា​មាន​ភាព​រកាំរកុះ​ជា​មួយ​នឹង​ ខ្សែប្រយុទ្ធ​ Kylian Mbappe ដែល​ហេតុ​នាំ​ឲ្យ​ក្លឹប​បារាំង​ចង់​លក់​ចេញ​។

ទោះ​ជា​ PSG បាន​សាកសួរ​នាំ​ចង់​លក់​ Neymar ឲ្យ​ Man City យ៉ាង​ណា​ក៏​ដោយ​តែ​ក្លឹប​យក្ស​អង់គ្លេស​នេះ​បាន​បដិសេធ​ ព្រោះ​គេ​បាន​ទិញ​យក​ខ្សែប្រយុទ្ធ​ Erling Haaland រួចរាល់​ហើយ​អញ្ចឹង​គឺ​គ្រប់​គ្រាន់​សម្រាប់​ក្រុម​គេ​ហើយ​។

ទាក់ទង​នឹង​បញ្ហា​អនាគត​ Neymar នៅ​ PSG ខ្សែប្រយុទ្ធ​រូប​នេះ​ធ្លាប់​លើក​ឡើង​ថា​ គេ​មិន​ចាកចេញ​ទៅ​ណា​ទេ​ គេ​ចង់​នៅ​បន្ត​នៅ​ទី​នេះ​។ កីឡាករ​នេះ​នៅ​មាន​កុងត្រា​នឹង​ PSG រហូត​ដល់​ឆ្នាំ​២០២៥៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់