- 2022-08-24 12:57:06
- បាល់ទាត់
Ten Hag ឲ្យកីឡាករ Man Utd ត្រៀមឈឺខ្លួនឲ្យហើយ បើចង់ជោគជ័យ
- 2022-08-24 12:57:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hag ឲ្យកីឡាករ Man Utd ត្រៀមឈឺខ្លួនឲ្យហើយ បើចង់ជោគជ័យ
ចន្លោះមិនឃើញ
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយនៅលើបុស្តន៍ផ្សាយរបស់ក្លឹបនៅក្នុងថ្ងៃនេះដោយឲ្យកីឡាកររបស់លោកត្រៀមឈឺខ្លួនឲ្យហើយ បើចង់ជោគជ័យនៅក្លឹបលោក។
លោក Ten Hag បាននិយាយថា៖" អ្វីដែលខ្ញុំទាមទារពីកីឡាករនោះគឺចង់ឲ្យពួកគេ នាំមកនូវការខិតខំឲ្យអស់ពីកម្លាំងកាយចិត្តរបស់គេមកកាន់ទីនេះជារៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃ ពួកគេត្រូវតែយកនូវរបស់ទាំងហ្នឹងពីខ្លួនជានិច្ចមកកាន់ក្លឹបនេះ "។
លោកបន្តថា៖" នេះជាផ្លូវមួយនៃជីវិត ហើយខ្ញុំសង្ឃឹមថាពួកគេនឹងយល់។ មានការតែខិតខំ ដាក់ចិត្តធ្វើនោះទេ ទើបទទួលបានទម្រង់លេងល្អ ក្នុងលក្ខណៈមួយខ្ពស់ នេះប្រសិនបើយើងដាក់ចិត្តថាធ្វើអញ្ចឹង ហើយខំតែបែបហ្នឹង។ ប្រសិនបើទទួលរឿងនេះ យើងមានតែឈឺខ្លួនទេ និយាយទៅយើងត្រូវតែលុតដំអញ្ចឹងតែម្ដងដើម្បីចុងក្រោយទៅ យើងទទួលបានសមត្ថភាពដ៏អស្ចារ្យបំផុតពីខ្លួនយើង "។
ក្នុងពេលនេះ Man Utd រកបាន៣ពិន្ទុហើយ ក្នុងតារាងប្រកួត Premier League ដោយឈ្នះ ១ប្រកួត ចាញ់២ប្រកួត និងឈរលំដាប់ទី១៤ក្នុងតារាង ខណៈ Arsneal វិញកំពុងនាំមុខគេ ដោយមាន៩ពិន្ទុ៕
ប្រភព៖ Fotmob