• 2022-08-24 04:11:39
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ចំណេញ​អ្វី​ខ្លះ​ពី​ការ​ទទួល​​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​

  • 2022-08-24 04:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ នៅ​ភ្នំពេញ​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១-៥​ ខែ​តុលា​ ឆ្នាំ​២០២២។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ម្សិលមិញ​នេះ​គឺ​ជជែក​អំពី​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ និង​ការ​ចាត់ចែង​ការងារ​ទទួល​ខុសត្រូវ​នៅ​ពេល​ពិធី​មកដល់។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កម្ពុជាចំណេញច្រើនក្នុងការ​ទទួល​រៀបចំ​​កិច្ចប្រជុំ​មួយ​នេះ​ ទី១​ បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​មក​ប្រមូល​ផ្ដុំ​នៅ​កម្ពុជា​ហើយ​វា​ងាយ​ស្រួល​ដល់​ការ​ទំនាក់ទំនង​ជា​មួយ​ផ្នែក​កីឡា​ ឬ​សហព័ន្ធ​អន្តរជាតិ​នានា​ក្នុង​ការ​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ​ដូច​ជា​ការ​អភិវឌ្ឍន៍​ផ្សេងៗ។​

ទិដ្ឋភាពប្រជុំ OCA​ កន្លងទៅ

ទី២​ នយោបាយ​ការទូត​កីឡា​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​រឹងមាំ​ ហើយ​ធ្វើ​ឲ្យ​ចលនា​កីឡា​លើ​ពិភពលោក​កាន់​តែ​មើល​ឃើញ​ពី​សក្ដានុពល​​របស់​កម្ពុជា។​ នេះ​ជា​ឱកាស​ដ៏​កម្រ​សម្រាប់​កម្ពុជា​ដែល​ពិបាក​និង​កាត់​ថ្លៃ​បាន​ចំពោះ​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មហាសន្និបាត​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ នេះ។​

ទិដ្ឋភាពប្រជុំ OCA​ កន្លងទៅ

រំលឹក​ដែរ​ថា​ មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ នេះ​គឺ​ដំបូង​គ្រោង​ធ្វើ​នៅ​ប្រទេស​ចិន​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​កូវីដ​ ទើប​ត្រូវ​បាន​ផ្លាស់ប្ដូរ​ខណៈ​កម្ពុជា​ជា​ប្រទេស​សមស្រប​ទាំង​សុវត្ថិភាព​នយោបាយ​ សុវត្ថិភាព​កូវីដ​ និង​ការ​អភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​កីឡា។​ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ទី១​ ដល់​ ទី៥​ ខែ​តុលា​ ឆ្នាំ​២០២២​ នៅ​ភ្នំពេញ៕​

OCA Acting President Raja Randhir Singh. © Uzbekistan NOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់