• 2022-08-22 08:28:09
  • បាល់ទះ

ស្ងាត់ៗស្មាត់មានឈ្មោះបោះសំឡេង Oppa ពោធិ៍សាត់ចូលរោងការបាត់

  • 2022-08-22 08:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជនស្នេហាវិស័យកីឡាបាល់ទះ Oppa ឬស្មាត់ប៉ាពោតិ៍សាត់ បានដឹកដៃកូនក្រមុំរបស់ខ្លួនចូលរោងការហើយហើយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ម្សិលមិញ​នេះ។

កូនក្រមុំដ៏ស្រស់សោភាដែលស្មាត់ រ៉ាន់ ទូច ហៅស្មាត់ប៉ាដឹកដៃចូលរោងការនៅផ្ទះរបស់ខ្លួនក្នុងខេត្តពោតិ៍សាត់នេះមានឈ្មោះថា ទេស មករា ជាអ្នកគាំទ្របាល់ទះដ៏សកម្មមួយរូបនៅកម្ពុជា។ មករាតែងតែបង្ហាញមុខនៅតាមតារាងបាល់ទះនានា ជាពិសេសអំឡុង​ជំនួបគូធំៗលំដាប់ស្រុកខ្មែរប៉ះគ្នា។

គួរបញ្ជាក់ថា ស្មាត់ប៉ាចាប់ផ្ដើមមានឈ្មោះបោះសំឡេង និងល្បីល្បាញខ្លាំងចាប់ពីចុងឆ្នាំ២០២១មក។ គេបានប្រកួតជាមួយគីឡូធ្ងន់ដូចជាអធិរាជប្រអប់ស្មាត់រាជ យុនស្រែស្រែ បន្ទាយឈើ ផ្អើលទឹកដីបាត់ដំបង សៀមរាប និងមួយរយៈចុងក្រោយនេះ គេបានបង្កព្យុះភ្លៀងនៅក្រុងភ្នំពេញជាមួយកីឡាករល្បីៗជាច្រើនទៀតដូចជាម៉ាប់ឆ្វេងជាដើម។

កីឡាកររូបនេះមានផ្លែសេវាធ្ងន់និងមុតល្អ ចំណែកការម៉ាត់វិញ ប្រៀបដូចជាឥន្ទ្រីពិឃាដឌូកដែរ ពោលគឺចេះដៃស្ដាំឈរម៉ាត់ខាងឆ្វេង វាយពីលើៗ និងមានកម្លាំងដៃវ៉ៃចេញលឿនហើយធ្ងន់។ យ៉ាងណាមួយរយៈចុងក្រោយនេះ កីឡាករមានដើមកំណើតនៅខេត្តពោតិ៍សាត់ ហាក់ធ្លាក់ទម្រង់លេងពោលមិនសូវជាល្អដូចពីមុនប៉ុន្មានឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់