• 2022-08-22 02:23:58
  • បាល់ទាត់

ខ្លាំង​មែន! Mbappe ធ្វើ​បាន​គ្រាប់​បាល់​លឿន​បំផុត​នៅ Ligue 1

  • 2022-08-22 02:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe ចំណាយ​ពេល​ត្រឹម​តែ​​៨​វិនាទី​​ធ្វើ​​បាន​គ្រាប់​បាល់​លឿន​បំផុត​នៅ Ligue 1 ក្នុង​ជ័យជម្នះ​របស់ Paris St-Germain លើ Lille លទ្ធផល ៧-១ កាល​ពី​យប់​មិញ។

ក្នុង​ការ​​ប្រកួត​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​របស់​បារាំង លេង​បាន​៨​វិនាទី Mabppe រក​បាន​គ្រាប់​ទី​​មួយ​ឲ្យ PSG មុន​ពេល Lionel Messi ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ។ ខ្សែ​ការពារ Hakimi ជា​អ្នក​សម្រេច​​បាន​គ្រាប់​ទី​៣​ជូន​ក្រុម ស្រប​ពេល​ខ្វះ​ពីរ​នាទី​បញ្ចប់​ការ​ប្រកួត​វគ្គ​​ទី​មួយ Neymar បន្ថែម​គ្រាប់​ទី​៤។

ក្រោយ​សម្រាក​ឈាន​ដល់​វគ្គ​ទី​​ពីរ​ Neymar រក​បាន​មួយ​គ្រាប់​ទៀត ខណៈ Mbappe ធ្វើ​​បាន​២​គ្រាប់​បន្ថែម​ ដែល​ជា​ការ​ធ្វើ​បាន Hat-trick ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ។ ខ្សែ​បម្រើ​ប្រយុទ្ធ Jonathan Bamba ជា​អ្នក​​ទម្លុះ​សំណាញ​ទៅ​តែ​មួយ​គ្រាប់​គត់​ជូន​ក្រុម​ម្ចាស់​ផ្ទះ Lille៕

បញ្ចប់​ការ​ប្រកួត PSG បាន​យក​ឈ្នះ Lille ៧-១ ឈរ​កំពូល​តារាង​ Ligue 1 ឆ្លង​កាត់​បី​ប្រកួត​មាន​៩​ពិន្ទុ​ពេញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់