• 2022-08-16 07:13:03
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ព្រឹកមិញ​ផ្ដោត​លើ​គណៈកម្មការ​វប្បធម៌​ បរិស្ថាន​ និង​អប់រំកាយ​

  • 2022-08-16 07:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ CAMSOC​ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ ព្រឹកមិញ​នេះ​ពិនិត្យ​របាយការណ៍​វឌ្ឍនភាព​របស់​គណៈកម្មការ​វប្បធម៌​ បរិស្ថាន​ និង​អប់រំកាយ​កីឡា​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​កម្ពុជា។​

រូបភាពផ្ដល់ជូន

ប្រធាន​គណៈកម្មការ​វប្បធម៌​ ឯកឧត្តម​ តុប សុភ័ក​ បាន​ឲ្យ​ដឹង​ថា​ក្រោយ​កិច្ចប្រជុំ​ថា​ អង្គប្រជុំ​បាន​ផ្ដោត​លើ​​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​យល់​ជ្រាប់​អំពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ប្រជាជន​ត្រូវ​រៀបចំ​ខ្លួន​ ផ្ទះ​សម្បែង​ បរិស្ថាន​ល្អ​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ជា​ដើម។​

ចំណុច​សំខាន់ៗ​ជា​ច្រើន​ទៀត​នោះ​រួម​មាន​ធ្វើ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ កាត់បន្ថយ​បញ្ហា​គ្រឿងញៀន​ដែល​ទាំង​នេះ​ត្រូវ​ចាំបាច់​ក្នុង​ការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។​ ក្រៅ​ពីនេះ​ឯកឧត្ដម​ ថោង​ ខុន​ ក៏​បាន​ជំរុញ​ដល់​ការ​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ស៊ីហ្គេម​ផង​ដែរ​ ព្រោះ​ជា​ចំណុច​ល្អ​ប្រសើរ​មួយ​ក្នុង​ការ​បញ្ជ្រាប​ដល់​មហាជន​ទូទៅ​ឲ្យ​បាន​ដឹង​កាន់​តែ​ច្បាស់​អំពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ ដែល​ធ្វើ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​អង្គារ​នេះ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​អចិន្ត្រៃយ៍។​ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ទីស្នាក់ការ​ NOCC។​ កម្ពុជា​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​លើក​ទី៣២​ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​រយៈ​ជាង​៦០​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់