• 2022-08-04 13:37:41
  • បាល់ទាត់

Wolves បាន​ដាក់​សំណើ​ទិញ​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាស៊ី​រូប​នេះ​ពី​ក្លឹប​នៅ​បារាំង​

  • 2022-08-04 13:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wolves ​បាន​ដាក់​សំណើ​នៅ​ក្នុង​ថ្ងៃ​នេះ​សុំ​ទិញ​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ Hwang Ui-Jo ពី​ក្លឹប​ Bordeaux ដែល​ជា​ក្លឹប​នៅ​បារាំង​ ទើប​ធ្លាប់​ពី​ Ligue 1 ទៅ​ Ligue 2 នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano ។

បើ​តាម​សារព័ត៌មាន​ L'Equipe បាន​ឲ្យ​ដឹង​ថា​ Wolves ធ្លាប់​បាន​ដាក់​សំណើ​ឲ្យ​ថ្លៃ​ប្រមាណ​ ៣លាន​ដុល្លារ​ ខាង​ Bordeaux ក៏​បដិសេធ​ប៉ុន្តែ​នៅ​តែ​បើក​ឲ្យ​មាន​ការ​ចរចា​ចង់​បាន​តម្លៃ​ថ្លៃ​បន្តិច​​ទៀត​។

លោក​ David Guion គ្រូ​បង្គោល​ Bordeaux ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ Ui Jo ដឹង​តែ​ចាកចេញ​ពី​ក្លឹប​លោក​ដោយ​រង់​ចាំ​តែ​ថ្ងៃ​មក​ដល់​ឆាប់ៗ​នេះ​ប៉ុណ្ណោះ​។ កីឡាករ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថា​ មិន​ចង់​លេង​ឲ្យ​ Ligue 2 ដោយ​ចង់​ផ្លាស់​មក​ Premier League ផង​ដែរ​។

Ui-Jo មាន​វ័យ​២៩ឆ្នាំ​ហើយ​ ប្រឡូក​ក្នុង​អាជីព​បាល់ទាត់​ក្រុម​ឈុត​តាំង​ពី​ឆ្នាំ​២០១៣​មក​ ដោយ​លេង​ឲ្យ​ក្លឹប​នៅ​កូរ៉េ​ខាង​ត្បូង​ Seongnam រួច​ក៏​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ជប៉ុន​ Gamba Osaka ពី​ឆ្នាំ​២០១៧-២០១៩ រួច​ក៏​ផ្លាស់​ទៅ​ Bordeaux នៅ​បារាំង​តាំង​​ពី​ឆ្នាំ​២០១៩រហូត​មក​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់