• 2022-08-03 02:22:01
  • បាល់ទាត់

Ten Hag នឹង​ដាក់ Ronaldo ឲ្យ​នៅ​បម្រុង​សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីគ​របស់ United

  • 2022-08-03 02:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo នឹង​ត្រូវ​​អង្គុយ​នៅ​កៅអី​បម្រុង​​សម្រាប់​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​២០២២-២៣ Premier League របស់ Manchester United ដោយ​សារ​តែ​អនាគត​របស់​គេ​មិន​ទាន់​ច្បាស់​លាស់។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​នៅ​សល់​កុងត្រា​រយៈពេល​១២​ខែ​​ទៀត​នៅ United ប៉ុន្តែ​​បំណង​របស់​គេ​ចង់​ចាកចេញ​ពី​ក្លឹប​​នៅ​រដូវ​ក្ដៅ​នេះ​​​​ព្រោះ​ចង់​បាន​លេង​នៅ​ពាន​រង្វាន់ Champions League។ កីឡាករ​វ័យ​៣៧​ឆ្នាំ​​បាន​ខកខាន​​សម្រាប់​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​របស់ United នៅ​ប្រទេស​ថៃ​និង​អូស្ត្រាលី​ ដោយ​សុំ​ច្បាប់​ក្លឹប​ក្រោម​ហេតុផល​គ្រួសារ។

Ronaldo បាន​ត្រឡប់​មក​កាន់​បិសាច​ក្រហម​វិញ​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង Rayo Vallecano និង​លេង​​បាន​តែ​៤៥​នាទី​គត់​មុន​ពេល​ដើរ​ចេញ​ពី​កីឡដ្ឋាន​ទាំង​ការ​ប្រកួត​មិនទាន់​​ចប់។ តាម​ប្រភព​ពី The Sun បញ្ជាក់​ថា លោក Erik ten Hag បាន​សម្រេច​ចិត្ត​​​​ Ronaldo នឹង​ចាប់​ផ្ដើម​ប្រកួត​ដំបូង​របស់ United ក្នុង​ Premier League ទល់​នឹង​ Brighton ក្នុង​នាម​ជា​កីឡាករ​បម្រុង។

អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​​នឹង​​ដាក់ Jadon Sancho, Anthony Martial និង Marcus Rashford ឲ្យ​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង ក្រោយ​ពួក​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ការ​ប្រកួត​ Pre-Season៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់