• 2022-08-02 12:49:42
  • បាល់ទាត់

មក​ស្គាល់​ក្លឹប​ ​ចាយ​​លុយ​ច្រើន​ជាង​គេ​នាំ​ចូល​កីឡាករ​ថ្មី​ សម្រាប់​រដូវកាល​ក្ដៅ​ គិត​មក​ទល់​នឹង​ពេល​នេះ​

  • 2022-08-02 12:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Transfermarkt បាន​ធ្វើ​ការ​បង្ហាញ​ស្ថិតិ​ពី​ក្លឹប​ទាំង​១០ ដែល​បាន​ចំណាយ​លុយ​ច្រើន​ជាង​គេ​ក្នុង​ការ​នាំ​ចូល​កីឡាករ​ សម្រាប់​រដូវកាល​ក្ដៅ​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ គិត​មក​ទល់​នឹង​ថ្ងៃ​នេះ​ ដោយ​នៅ​ក្នុង​នោះគឺបាន​ឲ្យ​ឃើញថា​ ក្លឹប​ Barcelona បាន​ឈាន​មុខ​គេ​ដោយ​បាន​ចាយ​សរុប​ ១៥៣លាន​អ៊ឺរ៉ូ​។

សម្រាប់​រដូវកាល​ក្ដៅ​នេះ​ Barca ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ក្លឹប​ដែល​សកម្ម​ក្នុង​នាំ​យក​កីឡាករ​ថ្មី​ៗ​ មក​កាន់​ក្លឹប​របស់​ខ្លួន​។ មក​ទល់​នឹង​ពេល​នេះ​ក្លឹប​នេះ​ បាន​នាំ​យក​កីឡាករ​ថ្មី​៥នាក់​ហើយ​ដោយ​ក្នុង​មាន​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski (ចាយ​អស់​ ៤៥លាន​អ៊ឺរ៉ូ​) ខ្សែ​ស្លាប​ Raphinha (ចាយ​អស់​ ៥៨​លាន​អ៊ឺរ៉ូ) ខ្សែ​ការពារ​ Jules Koundé (ចាយ​អស់​ ៥០លាន​អ៊ឺរ៉ូ) និង​ ខ្សែការពារ​ Andreas Christensen ព្រម​ទាំង​ ខ្សែ​បម្រើ​ Franck Kessié នាំ​មក​ដោយ​ Free Transfer ។

ដោយ​សារ​តែ​បែប​នេះ​ហើយ​ Barca ត្រូវ​បាន​គេ​ងឿង​ឆ្ងល់​ និង​រិះគន់​ថា​ ក្លឹប​នេះ​បាន​លុយ​ពី​ណា​ដើម្បី​នាំ​ចូល​កីឡាករ​ថ្មីៗ​ជា​ច្រើន​សម្រាប់​រដូវកាល​ក្ដៅ​ ដោយ​លើក​ឡើង​ថា​ចំណូល​ ចំណាយ​ និង​បំណុល​ក្លឹប​នេះ​គឺ​ស្ថិត​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ឡើយ​ យ៉ាង​ណា​មក​ទល់នឹងពេលនេះ​ក្លឹប​នេះ​បាន​ធ្វើ​ការបង្ហាញ​ទិន្នន័យ​ដែល​ពួក​គេ​បាន​លក់​ផ្នែក​មួយ​ចំនួន​របស់​ក្លឹប​ដើម្បី​នាំ​ចូល​ និង​ចុះ​ឈ្មោះ​កីឡាករទាំងនោះ​ដូច​ជា​ លក់​សិទ្ធិ​ ២៥% នៃ​ Barca Studio ទាក់ទាញ​វិនិយោគ​ទន់​ ក៏​ដូច​ជា​លក់​សិទ្ធិ​ផ្សាយ​ជា​ច្រើន៕

ខាង​ក្រោម​នេះ​ជា​ក្លឹប​ទាំង​៩ ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​បញ្ជី​ខាង​លើ​នេះ​៖

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់