• 2022-08-01 02:24:17
  • បាល់ទាត់

Ronaldo ដើរ​ចេញ​ពី​កីឡដ្ឋាន​ទាំង​ការ​ប្រកួត​របស់ United មិន​ទាន់​ចប់​៩០​នាទី

  • 2022-08-01 02:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Cristiano Ronaldo បាន​​ដើរ​ចេញ​ពី​​កីឡដ្ឋាន Old Trafford មុន​ម៉ោង ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង​ Manchester United ជាមួយ Rayo Vallecano កាល​ពី​យប់​មិញ។

​Ronaldo បាន​លេង​នៅ​៤៥​នាទី​ដំបូង​​សម្រាប់​ការ​ប្រកួត​មិត្តភាព​ទល់​នឹងVallecano ប៉ុន្តែ​គេ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ត្រូវ​លោក Erik ten Hag ប្ដូរ​ចេញ​ក្រោយ​ចប់​វគ្គ​ទី​មួយ។ យ៉ាងណាមិញ ការ​ប្រកួត​នោះ​មិន​ទាន់​នឹង​ចប់​៩០​នាទី​​ផង គេ​បាន​ប្រទះ​ឃើញ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​​បាន​ចាកចេញ​ពី​កីឡដ្ឋាន។​

តាម​ដំណឹង​កន្លង Ronaldo នៅ​តែ​តាំង​ចិត្ត​​ផ្លាស់​ចេញ​ពី United ដោយ​សារ​តែ​ក្រុម​មិន​​មាន​កៅអី​លេង​នៅ​ពាន​រង្វាន់ Champions League សម្រាប់​​រដូវ​កាល​​ថ្មី។ សេចក្ដីរាយការណ៍​បញ្ជាក់​ថា បិសាច​ក្រហម​បាន​បដិសេធ​​ឆ្លើយ ពេល​ដែល​សួរ​​តើ Ronaldo មាន​ការ​អនុញ្ញាត​​ចេញ​​កីឡដ្ឋាន​មុន​ការ​ប្រកួត​ឬ​អត់។

ជំនួប​ទល់​នឹង Vallecano គឺ​ជា​ការ​លេង​មិត្តភាព​លើក​ដំបូង​សម្រាប់ Ronaldo ឲ្យ Man Utd បន្ទាប់​ពី​ខកខាន​ជា​ច្រើន​ប្រកួត។ កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​សុំ​ក្លឹប​​សម្រាក​​​​នៅ​ឯ​ស្រុក​កំណើត​និង​មិន​លេង​ប្រកួត​ណា​ទាំង​អស់ ក្រោម​ហេតុផល​គ្រួសារ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់