• 2022-07-26 03:17:02
  • បាល់ទាត់

Ronaldo នឹង​និយាយ​ទល់​មុខ​ជាមួយ Ten Hag លើ​ជោគវាសនា​អនាគត

  • 2022-07-26 03:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo គ្រោង​នឹង​និយាយ​ទល់​មុខ​គ្នា​ជាមួយ​ក្លឹប​ Manchester United និង​អ្នក​ចាត់​ការ​ថ្មី Erik ten Hag អំពី​អនាគត​របស់​គេ។

​Ronaldo ត្រូវ​បាន​គេ​ដឹង​​​ថា​​បាន​ត្រលប់​មក​កាន់​ទីក្រុង Manchester វិញ​​កាល​នៅ​​យប់​ថ្ងៃ​ច័ន្ទ។ ហើយ​​អាច​ជួប​ជាមួយ​លោក Ten Hag នៅ​​ថ្ងៃ​បន្ទាប់​ ពេល​ដែល​កីឡាករ​ទាំង​អស់​ត្រលប់​មក​ហ្វឹកហាត់​វិញ​​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​នៅ​ប្រទេស​ថៃ​និង​អូស្ត្រាលី។

កីឡាករ​វ័យ​៣៧​ឆ្នាំ​​បាន​អវត្តមាន​៣​សប្ដាហ៍​ដំបូង​​នៃ​ការ​ប្រកួត Pre-Season បន្ទាប់​ពី​សុំ​សម្រាក​ក្រោម​មូលហេតុ​គ្រួសារ និង​បាន​ប្រាប់​ក្លឹប​ថា​ចង់​ចាកចេញ​នៅ​រដូវ​ក្ដៅ​នេះ។ ត្បិត​បែប​នេះ​ក្ដៅ United នៅ​តែ​ប្រកាន់​ជំហរ​​កាល​ពី​ថ្ងៃ​ច័ន្ទ​​ថា​ Ronaldo គឺ​មិនមែន​សម្រាប់​លក់​ឡើយ ហើយ​នៅ​​តែ​​ជា​ផ្នែក​មួយ​​ក្នុង​គម្រោង​លោក Ten Hag នៅ​រដូវ​កាល​ថ្មី៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់