- 2022-07-21 02:29:52
- បាល់ទាត់
Juventus រកបានកីឡាករជំនួសកន្លែង De Ligt ហើយក្រោយចាកចេញទៅ Bayern
- 2022-07-21 02:29:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus រកបានកីឡាករជំនួសកន្លែង De Ligt ហើយក្រោយចាកចេញទៅ Bayern
ចន្លោះមិនឃើញ
ក្លឹប Juventus បានចុះកុងត្រាផ្ទេរយកខ្សែការពារ Gleison Bremer ពីក្លឹបរួមទីក្រុង Torino ក្នុងតម្លៃខ្លួន៤១លានអឺរ៉ូ ដោយផ្ដល់កុងត្រារយៈពេល៥ឆ្នាំ។
កីឡាករវ័យ២៥ឆ្នាំ Bremer មកជំនួសកន្លែងខ្សែការពារសញ្ជាតិហុល្លង់ Matthijs de Ligt ដែលបានផ្លាស់ទៅកាន់ Bayern Munich កាលពីដើមសប្ដាហ៍។ Bremer បានបង្ហាញខ្លួន១១០ប្រកួតឲ្យ Torino ក្រោយផ្លាស់ពីក្លឹបប្រេស៊ីល Atletico Mineiro កាលពីឆ្នាំ២០១៨។
គេបានចាប់ផ្ដើមជាជម្រើសដំបូង៣៣ប្រកួតកាលពីរដូវកាលមុន និងបានជាប់ឈ្មោះជាខ្សែការពារល្អជាងគេប្រចាំ Serie A ក្នុងរដូវកាល២០២១-២២។ Bremer នឹងទទួលបានថ្លៃនឿយហត់៥លានអឺរ៉ូក្នុងមួយឆ្នាំជាមួយ Juventus៕