• 2022-07-15 11:58:14
  • បាល់ទាត់

Ronaldo ទាត់​ចោល​ សំណើ​ចង់​បាន​របស់​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ហ៊ាន​ឲ្យ​ប្រាក់​ពលកម្ម​ រាប់​រយ​លាន​ដុល្លារ​

  • 2022-07-15 11:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​បាន​បដិសេធ​ នឹង​សំណើ​ចង់​បាន​របស់​ក្លឹប​​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ ដែល​ហ៊ាន​ឲ្យ​ប្រាក់​ពលកម្ម​ទៅ​កីឡាករ​នេះ​រាប់រយ​លាន​ដុល្លារ​។

បើ​តាម​ប្រភព​ ក្លឹប​​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​នេះ​ ហ៊ាន​ផ្ដល់​ប្រាក់​ពលកម្ម​ឲ្យ​ Ronaldo ក្នុង​រយៈពេល​២ឆ្នាំ​ សរុប​ទៅ​ដល់​ប្រមាណ​រហូត​ទៅ​ដល់​ ២៩៥លាន​ដុល្លារ​ ដោយ​ខណៈ​នេះ​ក្លឹប​នេះ​ក៏​ដាក់​សំណើ​ទៅ​ Man Utd ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ដោយ​បាន​ដាក់​ដេញ​ថ្លៃ​ជិត​ ៣០លាន​ដុល្លារ​។

បើ​តាម​ ESPN កំពូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​នឹង​មិន​ទៅ​ចូល​រួម​នោះ​ទេ​ ដោយ​បដិសេធ​នឹង​សំណើ​មួយ​នេះ​ ព្រោះ​គេ​ចង់​ទៅ​ក្លឹប​ណា​ផ្សេង​ដែល​មាន​កៅអី​លេង​ Champions League និង​ចង់​ឈ្នះ​ពាន​ធំៗ​។

Ronaldo នៅ​តែ​មិន​មក​ហ្វឹកហាត់​ និង​ចូល​រួម​ប្រកួត​ Pre Season ជា​មួយ​ Man Utd ដោយ​ថា​ជាប់​ធុរៈ​គ្រួសារ​។ កីឡាករ​នេះ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ ចង់​ចាកចេញ​ពី​ Man Utd ហើយ​ដោយ​កំពុង​សិក្សា​ជម្រើស​ក្លឹប​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់