- 2022-07-13 02:16:29
- បាល់ទាត់
Klopp ថា Liverpool គួរតែអាចរកបាន៣-៤គ្រាប់នៅ៥នាទីចុងក្រោយទល់នឹង United
- 2022-07-13 02:16:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ថា Liverpool គួរតែអាចរកបាន៣-៤គ្រាប់នៅ៥នាទីចុងក្រោយទល់នឹង United
ចន្លោះមិនឃើញ
អ្នកចាត់ការ Jurgen Klopp បានលើកឡើងថា ការប្រកួតមិត្តភាពកម្ដៅសាច់ដុំ Liverpool ចាញ់ Manchester United ៤-០ មកដល់ហាក់ដូចជាលឿនពេកសម្រាប់កីឡាកររបស់លោកមួយចំនួន។
ក្រុមហង្សក្រមបានបរាជ័យ បន្ទាប់ពី Jadon Sancho, Fred, Anthony Martial និង Facundo Pellistro រកបានម្នាក់មួយគ្រាប់ក្នុងកីឡដ្ឋាន Rajamangala ក្នុងប្រទេសថៃជួយបិសាចក្រហមឈ្នះកាលពីយប់មិញ។ លោក Klopp បាននិយាយថា កូនក្រុមរបស់ខ្លួនបានរបូតគ្រាប់បាល់ច្រើនឲ្យទៅខាង United ដែលលេងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag។
ក្រោយពីបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា ការប្រកួតកម្ដៅសាច់ដុំនេះដូចជាមកដល់លឿនពេកសម្រាប់កីឡាកររបស់លោកមួយចំនួន។ គ្រប់គ្នាក៏បានឃើញវាដូចគ្នា កំហុសបានកើតឡើងក្នុងការប្រកួត។ Liverpool គួរតែអាចរកបាន៣ឬ៤គ្រាប់នៅ៥នាទីចុងក្រោយ ប៉ុន្តែធ្វើមិនបាន ហើយវាជាកំហុសរបស់ក្រុមទាំងមូល។
Liverpool នៅសល់ការប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីជាច្រើនទៀតដោយត្រូវប៉ះ Crystal Palace, RB Leipzig, Red Bull Salzburg, Manchester City និង Strasbourg៕