• 2022-07-12 13:51:39
  • បាល់ទាត់

ចប់​តង់​ទី​១ Man Utd នាំ​មុខ​ Liverpool ៣-០ ក្នុង​ប្រកួត​មិត្ត​ភាព​ Pre Season

  • 2022-07-12 13:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​នាំ​មុខ​ក្លឹប​ Liverpool នៅ​ក្នុង​តង់​ទី​១ នូវ​លទ្ធផល​ ៣-០ ក្នុង​ប្រកួត​មិត្តភាព​ Pre Season លើ​ទីលាន​ Rajamangala ប្រទេស​នៅ​យប់​នេះ​។

នៅ​ក្នុង​តង់​នេះ​ ក្លឹប​ទាំង​ពីរ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ណា​ Man Utd បាន​នាំ​មុខ​ដោយ​មាន​ឱកាស​ស៊ុត​ចូល​រហូត​ទៅ​ដល់​៣គ្រាប់​ គ្រាប់​ទី​១ដោយ​ខ្សែ​ប្រយុទ្ធ​ Jadon Sancho នៅ​នាទីទី​១២ គ្រាប់​ទី​២ ដោយ​ខ្សែ​បម្រើ​ Fred នៅ​នាទីទី​៣០ និង​គ្រាប់​ទី​៣ ខ្សែ​ប្រយុទ្ធ​ Anthony Martial នៅ​នាទីទី​៣៣។

នេះ​ការ​ប្រកួត​លើក​ដំបូង​ហើយ​ដែល​លោក​ Erik Ten Hag ដឹកនាំ​ Man Utd ក្នុង​នាម​ជា​អ្នកចាត់ការ​ថ្មី​ យ៉ាង​ណា​ការ​ប្រកួត​ខាង​លើ​នៅ​បន្ត​នៅ​តង់​ទី​២ បន្ត​ទៀត​៕

ប្រភព៖ manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់