- 2022-07-06 05:59:14
- កីឡាផ្សេងៗ
NOCC បន្តចេញផ្សព្វផ្សាយចលនាអូឡាំពិក និងដំណើរឆ្ពោះទៅស៊ីហ្គេមដល់សិស្សនៅបាក់ទូក
- 2022-07-06 05:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC បន្តចេញផ្សព្វផ្សាយចលនាអូឡាំពិក និងដំណើរឆ្ពោះទៅស៊ីហ្គេមដល់សិស្សនៅបាក់ទូក
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រឹកមិញនេះបានចុះផ្សព្វផ្សាយអំពីគុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងដំណើរឆ្ពោះទៅស៊ីហ្គេម ដល់សិស្សានុសិស្សនៅវិទ្យាល័យបាក់ទូក។
លោក ប៊ុយ សុភ័ណ្ឌ តំណាង NOCC បានឲ្យដឹងថា ព្រឹកមិញនេះគឺក្រុមការងារបានចុះទៅវិទ្យាល័យបាក់ទូក ដែលមានសិស្សានុសិស្សចូលរួមប្រមាណ ៥០នាក់។ ក្នុងនោះកម្មវិធីបានបង្ហាញផ្សព្វផ្សាយពីគុណតម្លៃនៃចលនាអូឡាំពិកគុណតម្លៃការរៀបចំនានាផងដែរ។
មួយវិញទៀតគឺពន្យល់ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងធ្វើឡើងនៅកម្ពុជា ឆ្នាំ២០២៣ ជាការប្រកួតដ៏អស្ចារ្យ និងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ដូច្នេះការផ្ដល់ព័ត៌មានផ្ទាល់នេះគឺជំរុញដល់ក្រុមសិស្សឲ្យជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ដល់មហាជនឲ្យផុលផុសជាងនេះទៅទៀត។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្អែកនឹងបន្តផ្សព្វផ្សាយនៅវិទ្យាល័យទួលស្វាយព្រៃបន្តទៀតដល់សិស្សានុសិស្សទីនោះ៕