• 2022-07-05 03:29:49
  • បាល់ទាត់

​ស.ស.យ.ក​ សម្រេច​ប្រកាស​បើ​ក​ការ​ប្រកួត​បាល់ទាត់​ជើងឯក​វិទ្យាល័យ​ជា​លើក​ទី​២​

  • 2022-07-05 03:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយក​) ​បាន​ប្រកាស​បើក​ការ​ប្រកួត​​បាល់ទាត់​ពាន​រង្វាន់​​វិទ្យាល័យ​ជា​លើក​ទី​២​កាល​ពី​ម្សិលមិញ​នេះ​ ដែល​នេះ​ជា​ការ​​រៀប​ចំ​ជា​លើក​ទី​២ ដោយ​មាន​​ក្រុម​ចូល​រួម​មក​ពី​១២​វិទ្យាល័យ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

លោក​ បែរ មករា ​នាយក​​ផ្នែក​កីឡា​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ចំពោះ​ជើង​ឯក​វិទ្យាល័យ​នេះ​ គ្រោង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ឆ្នាំ​២០២២​។ ក្នុង​នោះ​ការ​ប្រកួត​មាន​ចំនួន ១៤ សប្ដាហ៍ ដោយ​មាន​១២​ក្រុម​ចូលរួម ហើយ​ប្រកួត​សន្សំ​ពិន្ទុ​១​ជុំ​ ដើម្បី​ស្វែង​រក​ក្រុម​ចំនួន​៤​​​ ដែល​មាន​ពិន្ទុ​លើស​គេ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

​លោក​បន្ថែម​ថា​ រហូត​មក​​មក​ដល់​ពេល​នេះ​មាន​៣​ទីលាន​ហើយ ដែល​ត្រូវ​បាន​​ជ្រើស​រើ​ស​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក្រុម​ការងារ​បច្ចេកទេស​កំពុង​សិក្សា​លើ​ការ​ស្នើសុំ​សិទ្ធ​ធ្វើ​ជាម្ចាស់​ផ្ទះ​នូវ​សាលា​ចំនួន​៣​ផ្សេង​ទៀត​។ ​ក្រុម​ការងារ​បច្ចេកទេស​ នឹង​យល់​ព្រម​អនុញ្ញាត​​ឲ្យ​ធ្វើ​ម្ចាស់​ផ្ទះ​ ប្រសិន​បើ​សាលា​ទាំង​នោះ​បាន​បំពេញ​តាម​គោលការណ៍​ដែល​បាន​កំណត់​។

​ លោក​សង្កត់​ធ្ងន់​ទៀត​ថា ការ​ប្រកួត​ឆ្នាំ​នេះ​មាន​ភាព​ខុសប្លែក​​ពី​លើក​ទី​១ ដែល​បាន​រៀបចំ​កាល​ឆ្នាំ​២០១៩ ដោយ​​​​លើក​ទី​១​​ការរៀបចំ​ធ្វើ​ប្រកួត​វិល​ជុំ​ចំនួន​​២​ជើ​ង​ក្រុម​មាន​ពិន្ទុ​លើ​គេ​លើក​ពាន​តែ​ម្ដង ហើយ​លើក​ទី​១​នោះ​មាន​តែ​៩​ក្រុម​ចូលរួម​ប៉ុណ្ណោះ​។ ​សម្រាប់​​ការ​ជ្រើស​រើស​កីឡាករ​វិញ​ឆ្នាំ​នេះ​ក៏​កាន់​តែ​ពិសេស​គឺ​កីឡាករ​​ដែល​លេង​លីគ​អាជីព​អាច​ចូល​រួម​បាន​ក្នុង​មួយ​ក្រុម​កំណត់​ត្រឹម​៣​រូប​ប៉ុណ្ណោះ ដែល​​កាល​ពី​មុន​មិន​បាន​កំណត់​ចំនួន​ទេ ​ឲ្យ​​តែ​ជា​សិស្ស​របស់​សាលា​អាច​ចូល​រួម​បាន​​ទាំង​អស់​។

​សាលា​ដែល​បាន​ចូល​រួម​មាន​ ៖ ​​វិទ្យាល័យ​ឥន្រ្ទទេវី , វិទ្យាល័យ​ឫស្សី​កែវ​, វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ, វិទ្យាល័យ​ បឹង​ត្របែក, វិទ្យាល័យ​​ពង​ទឹក, វិទ្យាល័យ​ ជា​ ស៊ីម​ ឈូក​វ៉ា, វិទ្យាល័យ​​ ជា ស៊ីម សាមគ្គី, វិទ្យាល័យ​​សម្ដេច​ ហ៊ុន​ សែន ប៊ុនរ៉ានី ​ច្បារ​អំពៅ​, វិទ្យាល័យ​សម្ដេច​ ហ៊ុន សែន​ ភ្នំពេញ​​ថ្មី, វិទ្យាល័យ​ ប៊ុ​នរ៉ានី ហ៊ុន​ សែន កោះ​ដាច់, វិទ្យាល័យ​​​ ហ៊ុ​ន​ សែន​ សេរីភាព និង​សាលា​រៀន​ វេសឡាញ​ ៕ ​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់