• 2022-07-05 02:23:13
  • បាល់ទាត់

Barca ដាក់​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា Kessie និង Christensen ដល់​ទៅ​៥០០​លាន​អឺរ៉ូ

  • 2022-07-05 02:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ប្រកាស​​ចុះ​កុងត្រា​យក​បាន​ខ្សែ​បម្រើ Franck Kessie និង​ខ្សែ​ការពារ Andreas Christensen ដោយ​គ្មាន​តម្លៃ​ខ្លួន​។

កីឡាករ​សញ្ជាតិ​កូឌីវ័រ​ Kessie វ័យ​២៥​ឆ្នាំ​ចូលរួម​ជាមួយ Barca ផ្លាស់​ពី​ក្លឹប AC Milan ខណៈ​​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក Christensen វ័យ​២៦​ឆ្នាំ​​ផ្លាស់​ពី​ក្រុម Chelsea។ អ្នក​ទាំង​ពីរ​នឹង​ចុះ​កុងត្រា​រយៈពេល​​៤​ឆ្នាំ​ ជាមួយ​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​៥០០​លាន​អឺរ៉ូ​ដូច​គ្នា។

Kessie លេង​បាន​២២៤​ប្រកួត​ឲ្យ Milan រក​បាន​៣៩​គ្រាប់​ និង​ជួយ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន Serie A ជា​លើក​ដំបូង​​ក្នុង​រយៈពេល​១១​ ​ឆ្នាំ​កាល​ពី​រដូវ​កាល​មុន។ Christensen ដែល​កើត​ចេញ​ពី​យុវជន​របស់​តោខៀវ លេង​បាន​១៦១​ប្រកួត​នៅ Stamford Bridge ហើយ​ធ្លាប់​ចំណាយ​ពេល​ខ្ចី​ជើង​​២​រដូវ​កាល​ជាមួយ Borrussia Monchengladbach៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់